This content got low rating by people.

អូហូ ស្វីត​មែន​ទែន! ឆាយ វិរៈយុទ្ធ នាំ​ភរិយា​ទៅ​អាំង​សាច់​នៅ​លើ​កំពូល​ភ្នំ ឋាន​សួគ៌​បូក​គោ

Words
91
Reading
1 min
9y
Listen to this post
~1 min


(ភ្នំពេញ)៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេលោក ឆាយ វិរៈយុទ្ធ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងភរិយាដ៏ស្រស់សោភារួចមក គេសម្គាល់ឃើញថា តារាចម្រៀងមួយដួងនេះ ហាក់បីដូចជា មានសុភមង្គលនៅក្នុងជីវិតរីករាយក្រៃលែងដោយបានភរិយាចេះថ្នាក់ថ្នម យល់ចិត្ត និងមានក្ដីមេត្តា ចេះអាធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក។ ជាក់ស្ដែងកាលពីម្សិលមិញនេះតារាចម្រៀង ឆាយ វីយៈយុទ្ធ បាននាំភរិយា ធ្វើដំណើរកម្សាន្តឡើងលើកំពូលភ្នំ ឋានសួគ៌បូកគោ ដើម្បីអាំងសាច់ញាំនៅទីនោះ ដែលធ្វើឲ្យមហាជន មានភាពស្ញើចសរសើរ នឹងភាពរ៉ូមែនទិច របស់ប្ដីប្រពន្ធមួយគូនេះជាខ្លាំង។

ជាការពិតណាស់ តារាចម្រៀងសម្លេងធ្ងន់ លោក ឆាយ វីរៈយុទ្ធ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា លោកកាន់តែ មានភាពមមាញឹកនឹងការងារសិល្បៈ ពោលគឺរវល់ជាងពេលដែលលោកកម្លោះ មិនទាន់រៀបការ មានភរិយា ទៅទៀត។ ដោយក្នុងនោះ លោកត្រូវចូលរួមកម្មវិធីជប់លៀងក្រុមហ៊ុនធំៗ ច្រៀងតាមកញ្ចក់ទូរទស្សន៍ ព្រមទាំងចុះតាមបណ្ដាខេត្តនានាផងដែរ។

យ៉ាងណាមិញ ទោះបីជាមានភាពមមាញឹកនឹងការងារសិល្បៈ ស្ទើរដកខ្លួនមិនរួចក្ដី ក៏តារាចម្រៀងរូបនេះ នៅតែឆ្លៀតពេលផ្ដល់ឲ្យភរិយា មិនឲ្យមនុស្សជាទីស្រឡាញ់រូបនេះមានភាពខកចិត្តឡើយ។

នេះមិនមែនជាលើកទី១ សម្រាប់លោក ឆាយ វីរៈយុទ្ធ ដែលតែងតែនាំភរិយាធ្វើដំណើរកម្សាន្ត នាតំបន់ទេសចរណ៍នោះទេ ប៉ុន្តែជាលើកទី១ ដែលមហាជនបានឃើញគូស្វាមីភរិយាក្នុងរង្វង់សិល្បៈ មានភាពល្អូកល្អិន យ៉ាងរ៉ូមែនទិច នៅលើភ្នំឋានសួគ៌បូកគោបែបនះ។ អ្នកគាំទ្ររបស់តារាចម្រៀងខាងលើ បានបញ្ចេញមតិថា ពិតជាមានភាពច្រណែននឹងស្វាមី ភរិយាមួយគូនេះខ្លាំងណាស់។

គួរបញ្ជាក់ថា លោក ឆាយ វីរៈយុទ្ធ បានរៀបការ ជាមួយនឹងអ្នកនាង សែ ចាន់ឌី កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ ដោយពួកគេចាប់តាំងពីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួចមកមិនដែលមានរឿងល្អក់កករ ធ្វើឲ្យផ្អើលរង្វង់សិល្បៈម្ដងណាឡើយ ពោលគឺរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕
<figure>Image may contain: 2 people, people standing, outdoor and nature
</figure>
<figure>Image may contain: one or more people, people sitting, outdoor and nature
</figure>
<figure>Image may contain: 1 person, outdoor and food
</figure>
<figure>Image may contain: 2 people
</figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9479

អូហូ ស្វីត​មែន​ទែន! ឆាយ វិរៈយុទ្ធ នាំ​ភរិយា​ទៅ​អាំង​សាច់​នៅ​លើ​កំពូ... | Ecency