អាហារដ្ឋានលើគំនរសំរាម ផ្ដល់ឱកាសឲ្យអ្នករើសអេតចាយប្រើសំរាមទិញម្ហូប
ក្រុងហ្សាការតា: អាហារដ្ឋានថ្មីពិសេសមួយនៅក្រុងសេម៉ារ៉ាង ប្រទេសឥណ្ឌូនេស៊ី កំពុងបំពេញបេសកកម្មជួយដល់អ្នកស្រុកដែលជួបនូវវិបត្ដិក្រីក្រ ដោយពួកគេភាគច្រើនរកចំណូលទាបជាង ២៥ ដុល្លារក្នុងមួយខែ ជាមួយនឹងការផ្ដល់ជម្រើសមួយបែបទៀតសម្រាប់បង់ថ្លៃអាហារ។
អាហារដ្ឋាន Methane Gas Canteen ដែលបើកដំណើរការដោយប្ដីប្រពន្ធ សារីមីន និងស៊ូយ៉ាតមី ស្ថិតនៅទីតាំងមិនសមទំនង លើគំនរសំរាម Jatibarang Landfill ក្នុងក្រុងសេម៉ារ៉ាង ភាគកណ្ដាលកោះជ្វា។ គំនរសំរាមដែលពលរដ្ឋក្រីក្រនាំគ្នាមកកកាយសំរាមប្លាស្ទីក និងដបសម្រាប់លក់។ ស្របពេលនេះ ប្ដីប្រពន្ធមួយគូនេះ ដែលបានចំណាយពេល ៤០ ឆ្នាំ រើសអេតចាយមុនពេលបើកអាហារដ្ឋាន កំពុងមមាញឹកចម្អិនម្ហូបម្ហា។
អ្វិដែលធ្វើឲ្យអាហារដ្ឋាននេះចម្លែកក្រៅពីទីតាំងលើគំនរសំរាម គឺអតិថិជនមិនចាំបាច់ចំណាយប្រាក់ទិញម្ហូប។ អ្នករើសអេតចាយបានជម្រើសក្នុងការបង់ប្រាក់ថ្លៃអាហារដោយប្រើសំណល់អេតចាយជំនួសដោយលុយកាក់។
សារ៉ាមីន អាយុ ៥៦ ឆ្នាំ ថ្លឹងប្លាស្ទីកឲ្យអតិថិជន រួចកាត់កងតម្លៃអាហារដោយគួរបន្ថែម ឬដកលុយ។ គម្រោងទូទាត់សំរាមជំនួសលុយនេះគឺជាផ្នែកមួយនៃដំណោះស្រាយក្នុងសហគមន៍ក្រីក្រដើម្បីកាត់បន្ថយកាកសំណល់លើគំនរសំរាម និងការប្រើប្រាស់ឡើងវិញនូវប្លាស្ទីកមិនរលាយក្នុងដី។
<figure>
<figcaption>សារ៉ាមីន បានថ្លែងប្រាប់ Channel News Asia ថា៖ «ខ្ញុំគិតថា យើងប្រើប្រាស់ឡើងវិញនូវសំណល់ប្លាស្ទីក ១ តោនរៀងរាល់ថ្ងៃ ដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។</figcaption></figure>
មធ្យោបាយនេះ សំណល់ប្លាស្ទីកមិនអាចគរខ្ពស់ឡើងដូចភ្នំ និងហូរហៀរទៅកាន់ទន្លេ និងបង្កជាជំនន់ឡើយ។ វាមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់អ្នករើតអេតចាយនោះទេវាក៏ជាប្រយោជន៍សម្រាប់មនុស្សគ្រប់រូបផងដែរ»។
កៅអីក្នុងអាហារដ្ឋានមានសម្រាប់ភ្ញៀវប្រមាណ ៣០ នាក់ និងអាហារមានតម្លៃចន្លោះពី ០,៤០ ទៅ ០,៨០ ដុល្លារមួយមុខ។ ម្ហូបខ្លះជាបាយស្រូបជាមួយត្រីអណ្ដែង ស៊ុបបន្លែ និងបាយសពងស្ងោរ ស្ថិតក្នុងចំណោមមុខម្ហូបប្រពៃណី។
តាំងពីបើកអាហារដ្ឋាននេះ លោក សារីមីន និងអ្នកស្រី ស៊ូយ៉ាតមី បានរកចំណូលកើនឡើងលើសទ្វេដងស្មើរនឹង ១៥ ដុល្លារក្នុងមួយថ្ងៃ បើធៀបនឹងពេលពឹងអាស្រ័យទាំងស្រុងលើសំរាម។
<figure>
<figcaption>លោក សារីមីន បានប្រាប់ NHK World ថា៖ «ខ្ញុំរីករាយដែលបានឃើញអតិថិជនរីករាយនឹងអាហារនេះ។ សហគមន៍ក្រីក្រគួរតែមានសិទ្ធិទទួលទានរបបអាហារប្រកបដោយសុខភាព។ ខ្ញុំចង់ឲ្យពួកគេនូវឱកាសនេះទៅតាមលទ្ធភាពរបស់ខ្ញុំ»៕ HR</figcaption></figure>
ទស្សនាវីដេអូនៅទីនេះ
ប្រភព odditycentral
<figure>
<figcaption>Content image - Phnom Penh Post</figcaption></figure>
<figure>
<figcaption></figcaption>Source www.postkhmer.com</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/7028