This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ជំនន់ និង​ព្យុះ វាយ​ប្រហារ ៣​ ប្រទេស​នៅ​អាស៊ាន តែ​រំលង​កម្ពុជា

Words
77
Reading
1 min
9y
Listen to this post
~1 min


ប្រទេស​ចំនួន ៣ នៅ​អាស៊ាន គឺ​វៀតណាម ថៃ និង​ម៉ាឡេស៊ី កំពុង​រង​ការ​វាយ​ប្រហារ​ពី​ខ្យល់​ព្យុះ និង​ទឹក​ជំនន់។ ចំណែក​ប្រទេស​កម្ពុជា គ្រាន់​តែ​រង​ផល​ប៉ះ​ពាល់ ដោយ​មិន​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ទាំង៣ ខាង​លើ​នេះ​ទេ។ ​
<figure>alt
</figure>
១. វៀតណាម

ប្រទេស​វៀតណាម កំពុង​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ ដំរី បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤៤នាក់​ស្លាប់ និង​បាត់​ខ្លួន​រាប់​សិប​នាក់​ផ្សេង​ទៀត។ ឯ​ផ្ទះ​សម្បែង​រាប់​រយ​ខ្នង ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី។ នៅ​តាម​ដង​ផ្លូវ ស្ទើរ​ក្លាយ​ជា​ព្រែក​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ពិបាក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង រហូត​ប្រើ​ទូក ជំនួស​​រថយន្ត-ម៉ូតូ។ ព្យុះ ដំរី នេះ ចាប់​ផ្ដើម​បោក​បក់​លើ​វៀតណាម តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រ។

២. ថៃ

ប្រទេស​ថៃ​ជាប់​ព្រំ​ដែន​កម្ពុជា ក៏​កំពុង​រង​ឥទ្ធិពល​ខ្លាំង​ពី​ព្យុះ​ដែរ ដោយ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោគ​ជាំ និង​លិច​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន។ អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ប្រជាជន​នៅ​ខេត្ត​ភាគ​ខាង​ត្បូង ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​អាច​នឹង​មាន​ជំនន់​ភ្លាមៗ ពី​ទឹក​ភ្លៀង ហើយ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ផង​ដែរ។

៣. ម៉ាឡេស៊ី

រដ្ឋ Penang របស់​ប្រទេស​ម៉ាឡេស៊ី កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​យ៉ាង​ខ្លាំង លិច​ស្ទើរ​គ្រប់​ទិសទី ព្រោះ​ទឹក​ភ្លៀង​ធ្លាក់​មិន​ឈប់។ មនុស្ស ៧នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំនន់​នេះ និង​ប៉ះ​ពាល់​ប្រជាជន​ជា​ច្រើន​គ្រួសារ។ ចំណែក​សិស្ស​សាលា ត្រូវ​ដើរ​លុយ​ទឹក ដើម្បី​ទៅ​ប្រឡង​តាម​កាល​វិភាគ​កំណត់។

ចំពោះ​ប្រទេស​កម្ពុជា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា នឹង​រង​ឥទ្ធិពល​ពី​ព្យុះ ដំរី ដោយ​មាន​ខ្យល់ និង​ភ្លៀង​ធ្លាក់ ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី៦៕

Source www.angkorpost.net


Posted from my blog with SteemPress : http://khmernewsshare.com/archives/6069