ខណ:ដែលរឿងកំប្លែងខ្លីដែលមានឈ្មោះថា«ដូច្នឹងផង»របស់ទូរទស្សន៍ថោនកាន់តែមានការពេញនិយម លោកថន ណារ៉ុងដែលត្រូវគេស្គាល់ថាតារាចម្រៀង និងពីធីករ ដែលបានកាន់តំណែងជាជំនួយការរបស់កម្មវិធីនេះ បានអះអាងថាថោនមានគម្រោងផលិតរឿងខ្លីៗនេះត្រឹមតែ២ពាន់រឿងប៉ុណ្ណោះ នឹងបញ្ចប់គម្រោងរបស់ខ្លួន។
<figure>
</figure>
<figure>
</figure>
លោកអះអាងថាមកទល់ពេលនេះដំណើរការផលិត«ដូច្នឹងផង»បានប្រមាណជាជាង១៣០០រឿងហើយ ដោយលោកអះអាងថាបើទោះជាមានការពេញនិយមក្នុងស្រទាប់មហាជនច្រើនឡើងយ៉ាងណាក្ដី ក៏គម្រោងសម្រាប់កម្មវិធីនេះ កំណត់ត្រឹមតែ២ពាន់រឿងប៉ុណ្ណោះ។
<figure>
</figure>
<figure>
</figure>
ការលើកឡើងរបស់លោកបានធ្វើឲ្យអ្នកដែលចូលចិត្តសើចសប្បាយជាមួយរឿងខ្លីក្នុងកម្មវិធី«ដូច្នឹងផង»ភ្ញាក់ផ្អើល ដោយសារតែរឿងខ្លីនេះមិននឹកស្មានថានឹងមានការផលិតដោយគ្មានកំណត់ ដោយសារតែជាកម្មវិធីពេញនិយមទាំងលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធយូធូប។ លោក ថន ណារ៉ុង ទូរទស្សន៍ថោនមិនខ្វះកញ្ចប់ប្រាក់ក្នុងការផលិតកម្មវិធីរឿងខ្លីនេះទេ ប៉ុន្តែមកពីផែនការរបស់ផលិតករគឺកំណត់ឲ្យផលិតតែត្រឹមតែ២ពាន់រឿង និងមិនចង់ឲ្យកម្មវិធីមួយនេះក្លាយស៊ាំដោយសារតែរកគន្លឹះធ្វើឲ្យមហាជនបានសើចគ្រប់រឿងនោះផង ទើបក្រោយបញ្ចប់រឿងទី២ពាន់ គឺមិនធ្វើការផលិតបែបនេះទៀតទេ។ លោកថាកាលពីមុនកម្មវិធី«ដូច្នឹងផង»មានគម្រោងផលិតត្រឹមតែ១ពាន់រឿងប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានការគាំទ្រទើបបន្ថែម១ពាន់រឿងទៀត ហើយតាមអ្វីដែលលោកបានដឹងគឺមិនធ្វើការផលិតទៀតទេ ក្រោយការផលិតបានចំនួន២ពាន់រឿងតាមការកំណត់។ យ៉ាងណាមិញ លោកថាទម្រង់របស់កម្មវិធី«ដូច្នឹងផង»នឹងត្រូវកែទម្រង់ក្លាយទៅជាកម្មវិធីមួយថ្មី ដែលលោកបញ្ជាក់ថានឹងល្អជាងនេះ ហើយប្លែកជាងនេះ។
<figure>
</figure>
<figure>
</figure>
លោកថាកម្មវិធីដែលបានផលិតឡើងនៅក្នុងទូរទស្សន៍ថោន នឹងមិនទុកឲ្យកម្មវិធីនោះក្លាយជាស៊ាំ ហើយអស់ការគាំទ្រនោះទេ ដើម្បីកុំឲ្យកម្មវិធីណាមួយក្លាយជាដួលទៅហើយ ទើបគិតដល់កំណែទម្រង់ថ្មី។
លោកនិយាយថា«ជាផែនការកម្មវិធី«ដូច្នឹងផង!»អត់ផលិតលើសពី២ពាន់រឿងទេព្រោះកាលមុនយើងគ្រោងផលិតតែ១ពាន់រឿងផង ឥឡូវថែមបាន១ពាន់(រឿង)ទៀតគឺគ្រប់គ្រាន់ហើយ តែបន្ថែមទៀតក្លាយជាស៊ាំឥឡូវហើយ!»។
<figure>
</figure>
<figure>
</figure>
យ៉ាងណាក៏ដោយលោកអះអាងថារឿងខ្លី«ដូច្នឹងផង»មិនទាន់បញ្ចេញអស់ដល់ចំនួនជាង១ពាន់រឿងដែលបានផលិតនោះទេ បើទោះជាការផលិតបានបញ្ចប់ដល់ជាង១ពាន់ភាគទៅហើយ។
លោកថន ណារ៉ុង បន្តថាក្រោយពីបានដើរចេញពីអាជីពនិយាយវិទ្យុ លោកថាមិនមែនជារឿងស្រួលនោះទេ ដែលលោកបានក្លាយជាផ្នែកមួយក្នុងការផលិតកម្មវិធី«ដូច្នឹងផង» ដែលលោកយល់ថាដ្បិតថាជារឿងខ្លីៗប្រាកដមែនតែត្រូវការគិតច្រើនទាំំងការជ្រើសតួ និងពិសេសសាច់រឿងតែម្ដង ដោយការងារខ្លះក៏មានតម្រូវការពីខាងស្ពុនស័រផងដែរ ដោយមិនមែនខាងលោក និងអ្នកដឹកនាំដោយផ្ទាល់ជាអ្នកសម្រេចនោះឡើយ។
<figure>
</figure>
<figure>
</figure>
លោកថាជំហាននៅក្នុងទូរទស្សន៍ថោន លោកនឹងមានការផលិតកម្មវិធីប្លែកជាច្រើនទៀតក្នុងនាមជាជំនួយការផលិត ខណ:ដែលលោកក៏កំពុងស្រវាស្រទិញជំនាញដឹកនាំឲ្យស្ទាត់ និងគ្រោងចេញបទចម្រៀងOriginal Song ពង្រីកមុខមាត់ក្រោយបានតំណែងកាលីបក្នុងកម្មវិធី«ដូច្នឹងផង»នេះ៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source postnews.media
Posted from my blog with SteemPress : http://khmernewsshare.com/archives/4647