This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

សល់៩ថ្ងៃទៀត សឿ សុធារ៉ា បានជួបមុខកូនទី២ ហើយ!

Words
128
Reading
1 min
9y
Listen to this post
~1 min

ភ្នំពេញ៖ អតីតតារាសម្ដែងស្រី ដែលល្បីកាលពីប៉ុន្មានឆ្នាំមុន អ្នកនាង សឿ សុធារ៉ា នៅតែរក្សារូបរាង បានយ៉ាងស្រស់ស្អាតដដែល។ ទោះបីស្ងប់ស្ងាត់ ក្នុងអាជីពសិល្បៈមែនក្ដី ក៏អ្នកនាង នៅតែត្រូវបានមហាជន ចាប់អារម្មណ៏ជានិច្ច។

ងាកមកមើលពីជីវិតគ្រួសារ របស់អតីតតារាសម្ដែងស្រីរូបនេះវិញ ក្រោយពីរៀបការអស់រយៈពេលជាច្រើនឆ្នាំមក អ្នកនាង សឿ សុធារ៉ា និងស្វាមី ដែលជាតារាចម្រៀង លោក សាពូន មីដាដា ក៏ទទួលបានចំណងដៃមួយយ៉ាងធំ គឺកូនស្រី ដែលសព្វថ្ងៃនាងមានវ័យកាន់តែធំហើយដែរ។

ស្របពេលកូនស្រីមានវ័យជាង៦ឆ្នាំ ស្រាប់តែស្ងាត់ៗ អ្នកម្ដាយសម័យថ្មីរូបនេះក៏មានដំណឹងល្អថ្មីមួយទៀត ។ ដំណឹងនោះ ពិតជាធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ព្រោះសព្វថ្ងៃ អ្នកនាង កំពុងតែសំងំពរពោះកូនទី២ ដែលជាកូនប្រុស។

នេះបើតាមអត្ថន័យសាររបស់ លោក សាពូន មីដាដា ដែលជា ស្វាមី បានបង្ហោះលើបណ្ដាញសង្គមមុននេះ ពិតជាបានបញ្ជាក់ច្បាស់ណាស់ថា រូបលោក និងភរិយា ក៏កំពុងទន្ទឹងចាំជួបមុខកូនប្រុសសំណព្វ ព្រោះសល់ពេលប្រហែលជា ៩ថ្ងៃទៀត ប៉ុណ្ណោះ អ្នកទាំងពីរ នឹងបានសមាជិកថ្មីម្នាក់ទៀត មកបំពេញភាព កក់ក្ដៅ បន្ថែមជូនគ្រួសារមួយនេះ ឲ្យកាន់តែមានសុភមង្គលផងដែរ ៕
<figure>
<figcaption>អ្នកនាង សឿ សុធារ៉ា និងស្វាមី</figcaption></figure>
<figure>
<figcaption>អ្នកនាង សឿ សុធារ៉ា និងស្វាមី</figcaption></figure>
<figure>
<figcaption>អ្នកនាង សឿ សុធារ៉ា និងស្វាមី ព្រមទាំង កូនស្រី</figcaption></figure>

<figcaption>សារដែល ស្វាមីអ្នកនាង សឿ សុធារ៉ា លោក សាពូន មីដាដា បានបង្ហោះក្នុងបណ្ដាញសង្គម</figcaption></figure>

Source www.khmerload.com

Posted from my blog with SteemPress : http://khmernewsshare.com/archives/9261