This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ដាក់​ផ្លែ​ឈើ​សែន​ម៉ូតូ​ថ្មី​មិន​ទាន់​អស់​ធូប​ផង ចោរលួច​បាត់

Words
72
Reading
1 min
9y
Listen to this post
~1 min


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ឃើញ​ម្ចាស់​ម៉ូតូ​ទើបតែ​ទិញ​ម៉ូតូ​ថ្មី​មក​ដល់​កំពុង​តែ​សែន​ភ្លេចខ្លួន ដាក់​កូនសោ​ជាប់​ម៉ូតូ ក៏​លួច​ជិះ​រត់គេច​ខ្លួន ត្រូវ​ម្ចាស់​តាម​ទាន់​ចាប់​បាន​វាយ​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្បែរ​និង​ស្ថានីយ៍ទូរទស្សន៍​CTN ស្ថិត​នៅ​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។
<figure>alt
</figure>
ជន​រង​គ្រោះ​មានឈ្មោះ ហ៊​ង វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរប​កម្មករ​រោងចក្រ មាន​ទីលំនៅ​បន្ទប់​ជួល​ក្រុម​ទី​៨ ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​៨ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦ ។ ចំណែកឯ​ជនសង្ស័យ​ជា​ចោរ​ឈ្មោះ ណ​ន ចាន់​ថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​បន្ទប់​ជួល​ក្រុម​ទី​៨ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គី​ម៉ែត្រ​លេខ​៦ មុខរបរ​មិន​ពិតប្រាកដ ។

តាម​ប្រ​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​គាត់​ទើបតែ​ទិញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៨ អត់​ទាន់​មាន​ស្លាក​លេខ​ផង ហើយ​ទិញ​ផ្លែ​ឈើ​យក​មក​សែន​រួច ក៏​ដាក់​ម៉ូតូ​នៅ​ជិត​ខ្លួន ហើយ​អង្គុយ​ផឹកស៊ី​ជួបជុំ​បងប្អូន ភ្លេចខ្លួន​មួយ​ភ្លេ​ត​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​រស់នៅ​ជិត​បន្ទប់​គាត់ បាន​ឆ្លៀតឱកាស​លួច​យក​ម៉ូតូ​ដែល​មាន​កូនសោ​នៅ​ជាប់​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាន​សម្រេច ខណៈ​ពេល​ជិះ​រត់គេច​ខ្លួន​ទៅ​ដល់​មុខ​ស្ថានីយ៍ទូរទស្សន៍​CTN ក៏​ត្រូវ​ជន​រង​គ្រោះ​ដេញ​តាម​ស្រែក​ឆោឡោ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ មុខ​ផ្ទះ​វី​ង ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​វាយ​មួយ​ជើង បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ រួច​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ យក​ទៅ​សួរនាំ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ជនសង្ស័យ​ទៅ​តាម​នីតិវិធី ៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source khempire.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/7401