សម្រាប់មេដឹកនាំ កង្វះភាពស្វាហាប់ក្នុងសមាជិកក្រុមការងារ អាចក្លាយជាបញ្ហាបំផុត។ ប៉ុន្តែបើតាមអ្នកជំនាញ ខាងពាណិជ្ជកម្ម និងយុទ្ធសាស្រ្តជីវិត មានវិធីដើម្បីលើកទឹកចិត្ត មនុស្សបាន។
<figure>
</figure>
លោក Antony Ribbins ប្រាប់ថា កុំហៅនរណាម្នាក់ថា ជាមនុស្សខ្ជិល។ សព្វថ្ងៃលោក Ribbins មានរហសនាមថាជា”អ្នកខ្សឹបCEO” ប៉ុន្តែលោកបានឆ្លងកាត់ជីវិត ចេញពីកុមារភាព ដែលពោរពេញដោយបញ្ហា និងប្រែក្លាយទៅជាគ្រូបង្រៀន ភាពជាអ្នកដឹកនាំ ដែលកំពុងតែគ្រប់គ្រងក្រុមហ៊ុន ជាង៣០ និងរំពឹងថារកប្រាក់ចំណូល ពីការលក់បាន៦ពាន់លានដុល្លារ នៅចុងឆ្នាំ២០១៧នេះ។
លោក Ribbins ពន្យល់ថា ការហៅនរណាម្នាក់ថា ជាមនុស្សកម្ជិល គឺជារឿងអាក្រក់បំផុត ពីព្រោះពាក្យនោះ ធ្វើឱ្យអ្នកដទៃមិនអាចទទួលបាន កម្លាំងចិត្តអ្វីទាំងអស់”។ ជំនួសមកវិញ អ្នកត្រូវតែស្វែងរកឱ្យឃើញថា គេមានមហិច្ឆតាអ្វីខ្លះ នៅក្នុងខ្លួនដើម្បីជួយគេ ឱ្យសម្រេចបានគោលដៅ។ លោក Robbins បញ្ជាក់ថា “គោលដៅរបស់អ្នកធ្វើឱ្យអ្នកផ្លាស់ប្តូរ ទោះជាគោលដៅនោះ ជាអ្វីក៏ដោយ”។
ការងាររបស់អ្នកដឹកនាំ គឺត្រូវជួយបុគ្គលិក ឱ្យមើលឃើញថា មនុស្សគ្រប់គ្នាសុទ្ធតែ មានគោលដៅ ប៉ុន្តែប្រហែលជាគោលដៅទាំងនោះ មិនទាន់បានជួយអ្វីច្រើននៅឡើយ។ លោក Robbins បញ្ជាក់ថា “ពិតណាស់ អ្នកមានគោលដៅមួយ ដើម្បីជម្នះឧបសគ្គប្រចាំថ្ងៃ ដូចជាត្រូវធ្វើអ្វី ឬត្រូវទៅណា នៅម៉ោងបន្ទាប់ទៀតជាដើម។ ប៉ុន្តែគោលដៅបែបនេះ មិនអាចជំរុញចិត្តបានទេ។ អ្នកត្រូវរកឱ្យឃើញអ្វី ដែលនៅពីក្រោយកម្លាំងចិត្តពិតប្រាកដ”។
ជំហានបន្ទាប់មេដឹកនាំ ត្រូវបង្ហាញរបៀបដែលបុគ្គលិក អាចបំពេញតម្រូវការផ្ទាល់ខ្លួនរបស់គេ តាមរយៈគោលដៅរបស់ក្រុមហ៊ុន។ បើធ្វើបែបនេះបាន កម្លាំងមហាសាលក្នុងស្ថាប័នការងាររបស់អ្នក នឹងផ្ទុះចេញមក។
មធ្យោបាយមួយទៀត ដែលមេដឹកនាំអាចជួយបុគ្គលិក ដែលគ្មានកម្លាំងចិត្តបាន គឺនាំបុគ្គលិកនោះចេញទៅខាងក្រៅ ការិយាល័យដើម្បីធ្វើកិច្ចការអ្វីម្យ៉ាង ដោយប្រើប្រាស់កម្លាំងកាយ ដូចជា “រត់ជាមួយគេ បញ្ចេញពលកម្មខ្លះ ដោយសារភាគច្រើននៃភាពខ្ជិលច្រអូស កើតចេញពីការដែលមនុស្សយើង អង្គុយច្រើនពេករាល់ថ្ងៃ”។
Posted from my blog with SteemPress : http://khmernewsshare.com/archives/6716