This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ពីកូនកសិករចិញ្ចឹមទា ក្លាយជាមហាសេដ្ឋីលំដាប់កំពូលនៅថៃ ព្រោះបង្កើតរូបមន្តគោជល់

Words
110
Reading
1 min
9y
Listen to this post
~1 min


លោក Chaleo Yoovidhya បានកើតនៅក្នុងឆ្នាំ ១៩២៣និងបានទទួលមរណភាពក្នុងឆ្នាំ២០១២ គឺជាអ្នកបង្កើតរូបមន្តគោជល់ដំបូងគេ ហើយក៏ជាស្ថាបនិកក្រុមហ៊ុនផលិតភេសជ្ជៈគោជល់ ដែលត្រូវអន្តរជាតិស្គាល់ថា Red Bull និងជាភេសជ្ជៈលក់ដាក់ជាងគេមួយលំដាប់ថ្នាក់ពិភពលោក។
<figure>
</figure>
អតីតកូនកសិករូបនេះ កើតក្នុងគ្រួសារក្រីក្រមួយដែលជាជនអន្តោប្រវេសន៍ជនជាតិចិនរត់ភៀសខ្លួនមករស់នៅក្នុងទឹកដីថៃ។ លោកជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន ៥នាក់ ហើយក្នុងចំណោមបងប្អូនទាំងអស់ លោក Chaleo Yoovidhya ជាក្មេងវ័យឆ្លាតម្នាក់ និងជាមនុស្សដែលឧស្សាហ៍ ប្រឹងប្រែងធ្វើការងារជាខ្លាំង លោកតែងជួយការងារឪពុកម្តាយមើលថែនិងឱ្យចំណីទា ព្រមទាំងដឹកទាទាំងនោះយកទៅលក់នៅលើទីផ្សារ តាំងពីនៅក្មេងៗមកម្លេះ។

ស្ថាបនិកភេសជ្ជៈល្បីមួយរូបនេះ ចាប់ផ្តើមផលិតភេសជ្ជៈដំបូងគឺក្រោយពីបានលឺឪពុករបស់លោក រអូរទាំថាចង់ញាំស្រាសាំប៉ាញ (Champagne) ប៉ុន្តែដោយគ្រួសារក្រីក្រពេក លោកគ្មានលទ្ធភាពទិញស្រាថ្លៃៗដូចនេះយកមកទទួលទាននោះឡើយ ហេតុនេះហើយធ្វើឱ្យកុមារ Chaleo Yoovidhya មានចិត្តចង់ផលិតភេសជ្ជៈណាមួយដើម្បីទុកទទួលទានក្នុងគ្រួសាររបស់លោក។​
<figure>
</figure>
ដោយសារតែគ្រួសារខ្វះខាតខ្លាំង លោក Chaleo Yoovidhya បានសម្រេចចិត្តឈប់រៀននៅថ្នាក់ទី ១០ និងបន្តសាកល្បងផលិតភេសជ្ជៈរបស់គេជាបន្តទៀតរហូតដល់ឆ្នាំ១៩៧៥។ ពេលនោះហើយលោកបានបង្កើតភេសជ្ជៈមួយប្រភេទដោយខ្លួនឯងដែលផ្សំពីកាហ្វេ ស្ករ អាមីណូអាស៊ី និងគ្រឿងផ្សំ ផ្សេងទៀតលាយបញ្ចូលគ្នាហើយបានដាក់ឈ្មោះវាថា Krating Daeng ដែលក្រោយមកបានដូរឈ្មោះដាក់ថា Red Bull។

បន្ទាប់ពីផលិតបានភេសជ្ជៈនេះរួចមក លោកបានសាកដាក់លក់ក្នុងតម្លៃថោកនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជននៅក្នុងតំបន់។ លើសពីនេះទៅទៀតនៅឆ្នាំ១៩៨៧ លោក Chaleo Yoovidhya បានជួបជាមួយនិងអ្នកជំនួញម្នាក់ឈ្មោះ Dietrich Mateschitz ជនជាតិអូទ្រីសដែលជាអ្នកជំនួញចែកចាយថ្នាំដុះធ្មេញក្នុងប្រទេសថៃ ហើយដែលក្រោយមកបានក្លាយជាសហស្ថាបនិករួមគ្នាបង្កើតក្រុមហ៊ុនគោជល់។
<figure>
</figure>
លោក Dietrich Mateschitz បានភ្លក្សរសជាតិរបស់ភេសជ្ជៈគោជល់ លោកយល់ថារសជាតិនៃភេសជ្ជៈនេះគួរឱ្យចាប់អារម្មណ៍ណាស់និងអាចចែកចាយលើទីផ្សារក្នុងស្រុកនិងអន្តរជាតិបាន។ ពេលនោះហើយ អ្នកជំនួញជនជាតិអូទ្រីសរូបនេះបានសុំសហការគ្នាជាមួយលោក Chaleo Yoovidhya ដើម្បីបង្កើតក្រុមហ៊ុនមួយផលិតភេសជ្ជៈគោជល់ដើម្បីធ្វើការចែកចាយ។ ជាលទ្ធផលពួកគេអាចទទួលបានជោគជ័យយ៉ាងពិតប្រាកដមែន ហើយភេសជ្ជៈនេះត្រូវបានចែកចាយទៅកាន់បណ្តាប្រទេសប្រមាណ១៦៥ប្រទេសនិងក្លាយជា ភេសជ្ជៈលក់ដាច់ខ្លាំងលំដាប់ថ្នាក់ពិភពលោក។

មហាសេដ្ឋីរូបនេះបានមានប្រសាសន៍ថា៖ មនុស្សជំនាន់ក្រោយនៃគ្រួសាររបស់លោក ចង់ក្លាយជាអ្នកមាន មានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែពួកមិនចូលចិត្តប្រឹងប្រែងធ្វើការងារនោះទេ ខុសពីរូបលោកដែលតែងតែប្រឹងប្រែងធ្វើការងារ ខ្វាយខ្វល់ពីគ្រួសារគ្រប់ពេលវេលា ដល់ទីបំផុតទើបជោគជ័យ។
<figure>
</figure>
គួរជម្រាបផងដែរថា មហាសេដ្ឋី Chaleo Yoovidhya បានទទួលមរណៈភាពនៅ ខែមីនា ឆ្នាំ២០១២ នៅអាយុ ៨៩ឆ្នាំ ដោយបន្សល់ទុកទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ៥,០០០,០០០,០០០ដុល្លារអាមេរិក និងក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារឱ្យកូនរបស់លោកទាំង ១១នាក់ ជាអ្នកកាន់កាប់បន្ត៕

Source khread.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3928