ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប្រដាប់អាវុធ តាមប្រមាញ់បាន ក្រោយពីរកឃើញថា មានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ វិច្ឆិកា ស្ថិតត្រង់ចំណុចទួលចំបក ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។
ជនសង្ស័យខាងលើ ឈ្មោះ ចាក់ សារ៉ាន់ ហៅឃុល អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិស្ទិចលិច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ធ្លាប់ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ នៅស្រុកកំណើត ពីបទឃាតកម្ម) ។ ហើយក្រោយរួចទោស ជននេះ បានមកធ្វើចំណាកស្រុក ដោយមកស៊ីឈ្នួលអារឈើឱ្យគេ ក្នុងមូលដ្ឋានស្រុកថាឡាបរិវ៉ាត់នេះ និងមានប្រពន្ធ-កូន២នាក់ក្នុងបន្ទុក ។ ដោយឡែក ជនរងគ្រោះដែលស្លាប់ឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នកចំណាក់ស្រុក មករស់រួមប្រពន្ធ និងប្រកបរបរធ្វើស្រែចំការ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។
ទាក់ទិនករណីឃាតកម្មខាងលើ ត្រូវបានប្រពន្ធជនសង្ស័យឱ្យដឹងថា កាលពីវេលាយប់កើតហេតុនោះ ប្តីគាត់ (ជនសង្ស័យ) រួមនិងជនរងគ្រោះ នាំគ្នាមកផ្ទះគាត់ ដោយមានស្រាបៀរ៤កំប៉ុងអង្គុយផឹកទាំងស្រវឹង ។ លុះផឹកស្រាអស់ម្នាក់មួយកំប៉ុង ក៏បបួលគ្នាទៅបាត់ ។ មួយសន្ទុះធំ ប្តីគាត់ត្រឡប់មកវិញ ដោយមានការរអ៊ូរទាំ និងប្រាប់នាងថា អាញទៅចំការហើយ តែគាត់បានឃាត់មិនឱ្យទៅទេ ព្រោះស្រវឹងហើយ។
ស្ត្រីដដែលបន្តថា ភ្លាមនោះ ក៏ឃើញជនរងគ្រោះ ជិះម៉ូតូតាមមកដល់មុខផ្ទះ ថែមទាំងប្រកែកគ្នាជាមួយប្តីខ្លួន តែមិនដឹងរឿងអី ហើយចេញទៅបាត់ ។ ក្រោយមក ប្តីបានត្រឡប់មកផ្ទះវិញនិយាយថា «អញចាក់វា១កាំបិតហើយ មិនដឹងងាប់ឬរស់ទេ» រួចក៏ជិះម៉ូតូចេញទៅបាត់ទៀត ។
គួររំលឹកថា ជនសង្ស័យរួមនិងជនរងគ្រោះ គឺសុទ្ធសឹងជាអ្នកចំណាកស្រុក ផ្លាស់ប្តូរទីកន្លែងកំណើត មករស់នៅប្រកបរបរនៅភូមិ-ឃុំកើតហេតុខាងលើ ។ ពួកគេស្គាល់គ្នានៅក្នុងការជួបជុំហូបចុកជារឿយៗ ។ លុះនៅយប់កើតហេតុពួកគេស្រវឹងស្រារៀងខ្លួន ស្រាប់តែកើតមានទំនាស់ពាក្យសម្តីទៅវិញទៅមក ។ ព្រឹកឡើង ស្រាប់តែមានការភ្ញាក់ផ្អើលម្នាក់ស្លាប់ក្រោមដើមស្វាយចន្ទី និងម្នាក់ទៀតគេចខ្លួនមុនពេលសមត្ថកិច្ចចុះស្រាវជ្រាវ។
តាមប្រភពពីជាងធ្វើផ្ទះបានឱ្យដឹងដែរថា ពួគាត់ទៅលើកសសរផ្ទះ កាលពីថ្ងៃមិនទាន់រះ។ ខណៈនោះមិនដឹងថា មានសាកសពមនុស្សនៅដីឡូដិ៍នោះទេ ។ លុះលើកសសរផ្ទះបាន៣ដើម ថ្ងៃចាប់ផ្តើមរះ ក៏ក្រឡេកមើលមកក្រោមសង្ស័យ ក៏ចុះមកមើល ស្រាប់តែភ្ញាក់ផ្អើលឃើញសាកសពជនរងគ្រោះ ហើយក៏បានរត់ទៅរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានតែម្តង ។
<figure>
<figcaption>ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប្រដាប់អាវុធ តាមប្រមាញ់បាន ក្រោយពីរកឃើញថា មានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ វិច្ឆិកា</figcaption></figure>
<figure>
<figcaption>ជនសង្ស័យខាងលើ ឈ្មោះ ចាក់ សារ៉ាន់ ហៅឃុល អាយុ៤១ឆ្នាំ</figcaption></figure>
<figure>
<figcaption>ជនរងគ្រោះដែលស្លាប់ឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នកចំណាក់ស្រុក មករស់រួមប្រពន្ធ និងប្រកបរបរធ្វើស្រែចំការ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់</figcaption></figure>
<figure>
<figcaption>ជនរងគ្រោះដែលស្លាប់ឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នកចំណាក់ស្រុក មករស់រួមប្រពន្ធ និងប្រកបរបរធ្វើស្រែចំការ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់</figcaption></figure>
<figure>
<figcaption>ទាក់ទិនករណីឃាតកម្មខាងលើ ត្រូវបានប្រពន្ធជនសង្ស័យឱ្យដឹងថា កាលពីវេលាយប់កើតហេតុនោះ ប្តីគាត់ (ជនសង្ស័យ) រួមនិងជនរងគ្រោះ នាំគ្នាមកផ្ទះគាត់ ដោយមានស្រាបៀរ៤កំប៉ុងអង្គុយផឹកទាំងស្រវឹង</figcaption></figure>
<figure>
<figcaption>លុះផឹកស្រាអស់ម្នាក់មួយកំប៉ុង ក៏បបួលគ្នាទៅបាត់ ។ មួយសន្ទុះធំ ប្តីគាត់ត្រឡប់មកវិញ ដោយមានការរអ៊ូរទាំ និងប្រាប់នាងថា អាញទៅចំការហើយ តែគាត់បានឃាត់មិនឱ្យទៅទេ ព្រោះស្រវឹងហើយ</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/6751