ភ្នំពេញ៖ ជារឿយ ប្រិយមិត្ត តែងបានស្គាល់ច្បាស់ពីសមាជិកក្រុមគ្រួសារ របស់តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម តាមការបង្ហោះរូបភាពក្នុងបណ្ដាញសង្គម ជាមួយឪពុក ប្អូនប្រុសស្រី រាល់ពេលអ្នកនាង ចេញសម្ដែង។
ជាក់ស្ដែង គេកម្រឃើញ ខាត់សុឃីម មានរូបភាពជាមួយម្ដាយខ្លាំងណាស់ តែម្សិលមិញនេះ អ្នកនាង ក៏បានបង្ហោះរូបខ្លួន និងម្ដាយក្នុងបណ្ដាញសង្គម ដែលស្ដែងពីភាពដឹងគុណដោយសរសេរថា៖« ព្រោះខ្ញុំជាកូនរបស់អ្នក ទើបខ្ញុំនឹងត្រូវទទួលរ៉ាប់រងការងារយ៉ាងច្រើន lovely mom love you miss you so much»។
គ្រាន់តែPost រូបនេះភ្លាមក៏មានអ្នកគាំទ្រ កោតសរសើរពីទឹកចិត្តរបស់ កូនស្រីច្បងរូបនេះ ហើយអ្វីដែលចាប់អារម្មណ៍នោះ គ្រប់គ្នាក៏ទើបតែស្គាល់មុខមាត់ម្ដាយ ខាត់ សុឃីម តាមពិតអ៊ុំស្រី ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់កូនៗឡើយ បើទោះជាសព្វថ្ងៃ គាត់មានវ័យកាន់តែជ្រេហើយក៏ដោយ៕
ខាងក្រោមនេះ ជារូបភាពម្ដាយរបស់អ្នកនាង ខាត់ សុឃីម៖
<figure>
<figcaption>ក្រុមគ្រួសារ របស់អ្នកនាង ខាត់ សុឃីម</figcaption></figure>
<figure>
<figcaption>ក្រុមគ្រួសារ របស់អ្នកនាង ខាត់ សុឃីម</figcaption></figure>
<figure>
<figcaption>រូបភាពម្ដាយរបស់អ្នកនាង ខាត់ សុឃីម និងប្អូនស្រី</figcaption></figure>
<figure>
<figcaption>អ្នកនាង ខាត់ សុឃីម និងម្ដាយជាទីស្រលាញ់</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/7133