This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ពិធីករល្បី នៅប៉ុស្តិ៍លេខ ៥ សរ ងួន ជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេជ្រនិល ខណៈភរិយាស្លាប់ភ្លាមៗ

Words
99
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០១៧ លោក សរ ងួន ដែលត្រូវគេស្គាល់ថា ជាអ្នកអានព័ត៌មាន និងជាពិធីករក្នុងកិច្ចសម្ភាសន៍កម្មវិធីសិល្ប​ៈ និងហ្គេមកម្សាន្តប្រចាំនៅប៉ុស្តិ៍លេខ ៥ បានទទួលរងនូវចរាចរណ៍យ៉ាងធ្ងន់ធ្ងរ។

គ្រោះថ្នាក់នេះ បានកើតមានឡើងនៅពេជ្រនិល ខណៈដែលលោក សរ ងួន បានធ្វើដំណើរឆ្លងកាត់ទីនោះឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ។ តែមកដល់ចំណុចកើតហេតុ រថយន្តលោកក៏ត្រូវបានរថយន្តកុងតឺន័រ កិនពេញទំហឹង បណ្ដាលឲ្យភរិយាលោក សរ ងួន ត្រូវស្លាប់នៅកន្លែង ហើយកូនម្នាក់ទៀតដែលស្ថិតនៅក្នុងឡានក៏មានរបួសធ្ងន់។

ក្រោយកើតហេតុលោក សរ ងួន ដែលជាអ្នកបើកបរ ទទួលរងរបួសជាទម្ងន់ និងកូន របស់លោក ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យធំមួយនៅខេត្តកំពង់ស្ពឺ តែមិនទាន់ដឹងថាស្ថានភាពបែបណានៅឡើយទេ។ នេះបើតាមការឱ្យដឹងពីបុគ្គលិកស្និទ្ធស្នាល ដែលបម្រើការនៅប៉ុស្ដិ៍លេខ៥ ជាមួយគ្នា។

គួរឱ្យដឹងផងដែរថា នេះមិនមែនជាគ្រោះថ្នាក់ ដែលបានកើតឡើងលើតារាសិល្បៈខ្មែរ នៅចំណុចពេជ្រនិល លើកទី១នោះទេ កន្លងមកក៏មានអ្នកសិល្បៈមួយចំនួន បានរងគ្រោះថ្នាក់នៅម្តុំនោះ ហើយមានខ្លះ ក៏ត្រូវស្លាប់បាត់បង់ជីវិតផងក៏មាន៕

ទស្សនារូបភាពខាងក្រោម ដែលបានដកស្រង់ចេញមកពីហ្វេសប៊ុកមួយឈ្មោះ Vannak Qb៖
<figure>
<figcaption>រថយន្តរបស់លោក សរ ងួន និងរថយន្តបង្កហេតុ នៅពេជ្រនិល</figcaption></figure>
<figure>
<figcaption>រថយន្តរបស់លោក សរ ងួន</figcaption></figure>
<figure>
<figcaption>កន្លែងកើតហេតុ</figcaption></figure>
<figure>
<figcaption>ភរិយារបស់លោក សរ ងួន ដែលបានស្លាប់នៅកន្លែងភ្លាមៗ</figcaption></figure>
<figure>
<figcaption>កាតសម្គាល់ខ្លួនរបស់លោក សរ ងួន</figcaption></figure>
<figure>
<figcaption>លោក សរ ងួន ពិធីករនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៥</figcaption></figure>
<figure>
<figcaption>លោក សរ ងួន ពិធីករនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៥</figcaption></figure>
<figure>
<figcaption>លោក សរ ងួន ពិធីករនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៥</figcaption></figure>
<figure>
<figcaption>លោក សរ ងួន ពិធីករនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៥</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/7380