This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ពេលនេះ យូឌីស្កូ អាចវិលមកថតវិញបានហើយ ក្រោយពីឈឺអស់រយៈពេលច្រើនខែ!

Words
76
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ មុននេះមិនប៉ុន្មានម៉ោង លោក យូឌីស្កូ បានបង្ហាញវត្តមានជាថ្មី បន្ទាប់ពីខ្លូនបានសម្រាកព្យាបាលជំងឺ អស់រយៈពេលជាយូរខែ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង។

ជាក់ស្ដែង បើតាមគណនីរបស់កញ្ញា ទឹម រដ្ឋា ដែលជាដៃគូសម្ដែងក្នុងខ្សែភាពយន្ត បានបង្ហោះសារថា៖« Ya ទីបំផុតបង Sco Sco You You បានវិលត្រឡប់មករួមការងារជាមួយពួកយើងសារជាថ្មីវិញហើយ ! តែគាត់ស្រក់គីឡូច្រើនណាស់ ហើយមើលទៅក៏មិនសូវមានកម្លាំងដែរ ចឹងនាងខ្ញុំសូមជូនពរអោយបងជាដាច់ពីជំងឺ នឹង មានសុខភាពល្អឡើងវិញ ហើយឆាប់មានសាច់មានឈាមស្រស់ថ្លាឡើងវិញណាបង »។

សាររបស់តារាម៉ូដែល រូបនេះស្ដែងប្រាប់ច្បាស់ណាស់ថា ពេលនេះស្ថានភាពជំងឺរបស់លោក យូឌីស្កូ បានធូរស្បើយខ្លះហើយ ហើយបច្ចុប្បន្នលោក ក៏អាចបន្តការសម្ដែងបានដែរ គ្រាន់តែនៅមានសភាពស្លេក ជាងមុនតែប៉ុណ្ណោះ។

យ៉ាងណាមិញ ប្រិយមិត្ត អ្នកគាំទ្រ ជាច្រើន នៅតែបន្តផ្ដល់កម្លាំងចិត្តជូនលោក ឲ្យយកឈ្នះពីជំងឺដ៏កាចសាហាវមួយនេះ ផងដែរ៕
<figure>
<figcaption>សារដែល កញ្ញា ទឹម រដ្ឋា បានបង្ហោះលើបណ្ដាញសង្គមមុននេះ</figcaption></figure>
<figure>
<figcaption>កញ្ញា ទឹម រដ្ឋា និងលោក យូឌីស្កូ</figcaption></figure>
<figure>
<figcaption>កញ្ញា ទឹម រដ្ឋា និងលោក យូឌីស្កូ</figcaption></figure>
<figure>
<figcaption>កញ្ញា ទឹម រដ្ឋា និងលោក យូឌីស្កូ រួមទាំងមិត្តរួមការងារ</figcaption></figure>
<figure>
<figcaption>លោក យូឌីស្កូ</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/6907

ពេលនេះ យូឌីស្កូ អាចវិលមកថតវិញបានហើយ ក្រោយពីឈឺអស់រយៈពេលច្រើនខែ! | Ecency