ខេត្តស្វាយរៀង ៖ ចំការអំពៅប្រមាណ ២០០ហិកតា ត្រូវបានភ្លើងអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ សង្ស័យថា មានមនុស្សលួច ដុតបំផ្លាញ សមត្ថកិច្ចគ្រាន់តែ ដាក់ការសង្ស័យថា មានរឿងគំនំុហើយកំពុងធ្វើការស៊ើបអង្កេត រកមូលហេតុ។
<figure>
</figure>
បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា មានភ្លើងឆាបឆេះដំណាំអំពៅ ស្ករអស់ ប្រមាណជាង២០០ហិកតា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៧វិច្ឆិកា២០១៧ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាបហើយបានរលត់ទៅវិញនៅវេលាម៉ោង២រសៀលដោយសាមានកម្លាំងកម្មករជួយពន្លត់ទាន់ពេលវេលា ។
<figure>
</figure>
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា៖មុនពេលកើតហេតុគេឃើញ មានផ្សែងហុយនៅក្នុងចំការអំពៅរបស់ ក្រុមហ៊ុម សុផាតសំណាង ហើយមួយសន្ទុះក្រោយមកក៏មាន អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ឆាបឆេះរាលដាលយ៉ាងលឿនម្យាងដោយមាន ខ្យល់បក់បោក ពីទឹសខាងជើង ផងភ្លើងក៏ រាលឆេះយ៉ាងលឿនបន្តទៅចំការអំពៅ របស់ក្រុមហ៊ុនរឿនសារ៉េន និងក្រុមហ៊ុនអំពៅ លោក កុយឈី។
<figure>
</figure>
បើតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងទៀតថា ការខូចខាតអំពៅនោះមានចំនួន០៣ ក្រុមហ៊ុនគឺ៖ ១- ក្រុមហ៊ុន កុយ ឈី ឆេះអំពៅអស់ ចំនួន៣០ហិកតា ២-ក្រុមហ៊ុន រឿន សារ៉េន ឆេះអស់ ចំនួន៧០ហិកតា ៣- ក្រុមហ៊ុន សុផាត សំណាង ឆេះអំពៅអស់ ចំនួន១២០ហិកតា។
<figure>
</figure>
បើតាមម្ចាស់ក្រុមហ៊ុនអំពៅ លោកកុយឈីបានធ្វើការត្អូញត្អែរ ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានបងប្អូនប្រជាពលរដ្ឋបានលែង ក្របីគោ ឲ្យចូលស៊ី អំពៅអស់រាប់រយហិកតា និងមានភ្លើងឆេះអំពៅជាច្រើនលើកច្រើន សារអស់រាប់សិបហិកតាទៀត ផងធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់ រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។
<figure>
</figure>
ហើយថ្ងៃ២៧វិច្ឆិកា២០១៧នេះ មានមនុស្សលួចដុតឆេះអំពៅ អស់ប្រមាណ២២០ហិកតាខូចខាត ទាំងស្រុងដូច្នេះហើយថ្ងែខាងមុខនេះ ប្រហែលជាក្រុមហ៊ុនខ្លះអាចខ្សយ័ធន់ និងឈប់ដាំអំពៅទៀតហើយ។
<figure>
</figure>
រីឯសម្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំនេះគឺពិតជាមានភ្លើងឆេះដំណាំ អំពៅស្ករជាច្រើនលើកច្រើនសារ នៅឃុំគគីរសោម និងឃុំព្រៃតាអី ប៉ុន្តែការឆេះដំណាំពៅនេះមិនទាន់ដឹងថាមូលហេតុអ្វីនោះទេ ប៉ុន្តែការសន្និដ្ឋានរបស់ ម្ចាស់ក្រុមហ៊ុនសង្ស័យថា ប្រហែលជាមានអ្នកលូចដុត ព្រោះនៅសុខៗស្រាប់តែមានផ្សែងហុយនិងមាន ភ្លើងឆាបឆេះយ៉ាងខ្លាំងបែបនេះ ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/7516