ផ្លែប៉ោម ៖ ផ្លែប៉ោមិនត្រឹមតែប្រភពនៃជាតិសរសៃប៉ុណ្ណោះទេ ប៉ុន្តែពួកវាក៏មានសមាធាតុប្រឆាំងនឹងការរលាក។ វាមានផ្ទុកសារធាតុ pectin (សារធាតុស្ករនៅក្នុងផ្លែឈើ) ដែលអាចជួយកាត់បន្ថយការស្រូបយកជាតិស្ករនៅក្នុងចរន្តឈាមផងដែរ។
ផ្លែល្ហុង ៖ ល្ហុងផ្ទុកវីតាមីន និងសារធាតុរ៉ែដ៏សំខាន់ ដែលមានអត្ថប្រយោជន៍ដល់មនុស្សជាច្រើន មិនមែនសម្រាប់តែអ្នកដែលមានជំងឺទឹកនោមផ្អែមនោះទេ។
ផ្លែឪឡឹក ៖ ផ្លែឪឡឹកជាប្រភពនៃវីតាមីននិងសារធាតុរ៉ែ។ ឪឡឹកជាជម្រើសដ៏ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ក៏ដូចជាមនុស្សទូទៅដែរ។
ទំពាំងបាយជូរ ៖ មនុស្សជាច្រើនដែលកើតជំងឺទឹកនោមផ្អែម ជាធម្មតាមិនចូលចិត្តញ៉ាំផ្លែទំពាំងបាយជូរនោះទេ ដោយសារវាផ្ទុកជាតិស្ករខ្ពស់។ យ៉ាងណាក៏ដោយ ពួកគេបានគិតខុសរហូតមក។ បើតាមការចុះផ្សាយ របស់គេហទំព័រ readanddigesthealth.net ទំពាំងបាយជូរសម្បូរសារធាតុ Polyphenolic Phytochemical ប្រភេទ Resveratrol ដែលសារធាតុ Resveratrol នេះ គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយប្រភេទ ដែលមានតួនាទីសម្រាប់ការពារពីជំងឺច្រើនប្រភេទ។
ផ្លែទទឹម ៖ អ្នកមានជំងឺទឹកនោមផ្អែម ប្រឈមនឹងហានិភ័យខ្ពស់ នៅក្នុងការវិវដ្តទៅជាជំងឺបេះដូងក្នុងរយៈពេលយូរឬឆាប់។ នេះហើយជាមូលហេតុ ដែលចាំបាច់ណាស់ ក្នុងការជ្រើសរើសចំណីអាហារញ៉ាំ ដូចជាផ្លែទទឹម។ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការផឹកទឹកផ្លែទទឹម និងបរិភោគផ្លែឈើនេះ គឺមានអត្ថប្រយោជន៍ ក្នុងការបន្ថយនូវកម្រិតនៃកូឡេស្តេរ៉ូលអាក្រក់ ដែលមាននៅក្នុងខ្លួនប្រាណអ្នក។ លើសពីនេះទៅទៀត វាក៏ជាអ្នកជួយធ្វើឲ្យឈាមមានសភាពស្តើងបានផងដែរ ដូច្នេះ វាអាចការពារអ្នកបានពីការកើតមាននូវកំណកឈាម។
ផ្លែសារី ៖ ផ្លែសារីមានផ្ទុកសារធាតុរ៉ែសំខាន់ៗ ដូចជា ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និងវីតាមីនដូចជា វីតាមីនE វិតាមីនC និងវីតាមីន K ………៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/5931