ផន ស្រីខួច ដាក់ប៉ុន្មានឃ្លា ផ្ញើដល់អ្នកពូកែពេបជ្រាយ អានហើយអាចឈ្លក់ទឹកមាត់!
(ភ្នំពេញ)៖ តារាចម្រៀងរាងខ្ពស់ស្រឡះ ប្រចាំផលិតកម្មហង្សមាស កញ្ញា ផន ស្រីខួច ហាក់បីដូចជាមានទុក្ខកង្វល់ជាច្រើន លាក់បាំងនៅក្នុងចិត្ត ខណៈកាលពីម្សិលមិញនេះ នាងបានទម្លាយសារដែលលាក់បាំងក្នុងចិត្ត ជាយូរមកហើយនោះ ប្រាប់ទៅដល់ទស្សនិកជន បានដឹងជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក ដោយន័យសំដៅដល់មនុស្សពូកែ ពេបជ្រាយអ្នកដទៃ ដែលធ្វើឲ្យអ្នកមានខ្លួន អានហើយរអៀសខ្លួន អាចលេបបាយមិនចូលក៏ថាបាន។
ជាទូទៅមនុស្សយើងម្នាក់ៗ សុទ្ធតែមានសុទ្ទិដ្ឋិនិយមរៀងៗខ្លួន ព្រមជាមួយការគិតត្រឹមត្រូវម្យ៉ាងម្នាក់ ទៅតាមការយល់ដឹង និងបទពិសោធន៍ នៃការជូបប្រទះរឿងជាក់ស្ដែង នៅក្នងសង្គម នាពេលបច្ចុប្បន្ន។ ផ្ទុយទៅវិញមនុស្សមួយចំនួន មានការគិតបែបទុដ្ឋទិថិនិយម ដោយនិយាយប៉ះពាល់ បរិហារកេរិ៍ត ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ មិនល្អជាដើម។
មិនខុសគ្នាប៉ុន្មានដែរ ចំពោះតារាស្រី ផន ស្រីខួច ត្រូវបានគេដឹងថា ជាតារាស្រីមានទឹកដមសំនៀងពីរោះ និងធ្លាប់ជាដៃគូប្រកួតប្រជែង ជាមួយតារារួមទ្រនំម្ចាស់ពាន I am A Singer Cambodia លោក ដួង វីរៈសិទ្ធ ប៉ុន្តែនាងមិនបានកាន់ពានជយលាភីនោះ បានបរិយាយពីអារម្មណ៍ និងមតិយោបល់របស់នាង នៅក្នុងសង្គមហ្វេសប៊ុក ដោយបានលាក់បាំងទុក្ខសោកសៅ ក្នុងចិត្តជាច្រើន។ នាងបានរៀបរ៉ាប់សាច់រឿង ចែកជាដំណាក់ៗថា «វាមិនសំខាន់ថា យើងឆ្លងកាត់ ឬជួបនូវជីវិតមកបែបណាខ្លះនោះទេ វារឹតតែមិនសំខាន់ទៅទៀតថា នរណាខ្លះកំពុងតែឈរសើច ឈរយំនឹងដំណើរជីវិតរបស់យើង នរណាខ្លះពូកែពេបជ្រាយ ចាប់កំហុសយើង ហើយនរណាខ្លះព្យាយាមនិយាយ មិនល្អពីយើង»។
តារាចម្រៀង ផន ស្រីខួច បានបន្តថា «ត្រូវចាំណា៎! ការពិតនៅតែជាការពិត ហើយក៏គ្មាននរណាល្អគ្រប់ដប់ទេ ដូច្នេះត្រូវឈរនៅជំហរមួយ ដែលរឹងមាំហើយ ញញឹមយ៉ាងមានក្ដីសុខ ជាមួយនឹងការខិតខំប្រឹងប្រែង តស៊ូព្យាយាមរបស់យើង ញញឹម ដើម្បីអ្នកមានគុណញញឹម សំរាប់ភាពជោគជ័យ នឹងមនុស្សល្អៗ ដែលតែងតែផ្ដល់ក្ដីស្រឡាញ់ និងផ្ដល់កំលាំងចិត្ត សំរាប់យើងទៅបានហើយ»។
ក្នុងន័យខាងលើ តារាចម្រៀង ផន ស្រីខួច ចង់សង្កត់ធ្ងន់ដល់សេចក្ដីរឹងមាំរបស់មនុស្ស ទោះបីជារងការមើលងាយ ពីអ្នកដទៃឬ ជួបប្រទះរូបភាពបែបណាក្ដី ចូរកុំអស់សង្ឃឹម ត្រូវចង់ចាំថា គ្រួសារ គឺជាកម្លាំងចិត្ត ដែលជាថ្នាំមួយសម្រាប់មនុស្ស ឈានទៅរកភាពជោគជ័យបាន។ យ៉ាងណាមិញ អត្ថន័យនៃសំដីទាំងពីរខាងលើ របស់តារាចម្រៀង ផន ស្រីខួច ត្រូវបានមហាជនសង្ស័យថា តារាចម្រៀងរូបនេះ ប្រហែលជាជួបប្រទះរឿងស្មុគស្មាញជាច្រើន ពាក់ព័ន្ធនឹងរឿងរ៉ាវការងារសិល្បៈ ព្រមទាំងពាក់ព័ន្ធនឹងបញ្ហាជីវីត របស់នាងទៀតផង៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source www.khmertalking.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/6652