បុរសជនជាតិថៃវ័យ ៣៥ ឆ្នាំមួយរូប ត្រូវបានមនុស្សជាច្រើនកោតសរសើរថាមានភាពប៉ិនប្រសប់ បន្ទាប់ពីវីដេអូគោយន្តបញ្ជាដោយតេឡេរបស់បុរសរូបនេះត្រូវបានគេចុចមើលយ៉ាងច្រើនលើបណ្ដាញសង្គម។
<figure>
</figure>
មានឈ្មោះថា Arthit Pengkit និងមកពីស្រុក Si Samrong ខេត្ត Sukhothai បុរសរូបនេះបាននិយាយថាបានសម្រេចចិត្តយកចំណេះដឹងរបស់ខ្លួនមកប្រើលើគោយន្ត និងជួយកសិករសន្សំកម្លាំងរបស់ខ្លួន។ លោក Arthit សិក្សាអំពីគ្រឿងអេឡិចត្រូនិកដោយខ្លួនឯង និងបានប្រើពេលគិតពីវិធីបំពាក់ឧបករណ៍អ្វីមួយដែលអាចបញ្ជាគោយន្តបាន។ ក្រោយមកគាត់ក៏បានធ្វើការពិសោធន៍ឧបករណ៍របស់ខ្លួនជាមួយគោយន្ត។
<figure>
</figure>
លោក Arthit បានបំពាក់ឧបករណ៍បញ្ជាមួយនៅលើគោយន្ត ស្រដៀងគ្នានឹងឧបករណ៍ដែលគេប្រើបញ្ជាកូនឡាន និងកូនយន្តហោះដែរ។ បច្ចុប្បន្ននេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ។ គាត់ក៏មានគម្រោងថាបំពាក់កាមេរ៉ាមួយលើគោយន្ត ហេតុនេះកសិករអាចបញ្ជាវាតាមកម្មវិធីទូរសព្ទបាន។
បុរសវ័យ ៣៥ ឆ្នាំរូបនេះក៏ធ្លាប់ផលិតបានឧបករណ៍ពិសេសដទៃទៀតដូចជាកង់ដែលមានបំពាក់ជាមួយថ្នាំបាញ់សត្វល្អិត និងបានច្នៃម៉ាស៊ីនបូមទឹកពីម៉ូតូផងដែរ៕
<figure><iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1803307531%2Fvideos%2F10208138279173729%2F&width=2000&show_text=false&appId=441161596284443&height=1095" width="300" height="150" frameborder="0" data-mce-fragment="1"></iframe></figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/4560