ឡើងជាឧកញ៉ាភ្លាម អតីតពលករកូរ៉េ ផ្ដល់២៥លានវ៉ុន ភ្លែតដល់សមាគមពលករខ្មែរនៅកូរ៉េ
ដោយសារតែធ្លាប់ជា អតីតពលករ កូរ៉េ លោក ឡេង ណាវ៉ាត់ត្រា បានប្រាស់ផ្ដល់ប្រាក់ ២៥លានវ៉ុត ប្រហែលប្រមាណ ២ម៉ឺន ៥ពាន់ដុល្លារ ទៅដល់សមាគមពលករខ្មែរ នៅប្រទេស កូរ៉េ។ ការបរិច្ចាគ ប្រាក់ផ្ទាល់ខ្លួន បន្ទាប់ពីលោក ពីលោកឡើងជា ឧកញ៉ា កាលពីពេលថ្មី។
ក្នុងពិធីសំណេះសំណាល ជាមួយតំណាងពលករ មកពីប្រទេសកូរ៉េ កាលពីដើមខែ មករា លោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀងផង និងជាម្ចាស់ផលិតកម្ម Galaxy ផង ត្រូវបានតំណាងពលករ ដែលបម្រើការ នៅក្នុងប្រទេស កូរ៉េ បង្ហោះពាក្យពេចន៍ សរសើរយ៉ាងខ្លាំង ដោយសារតែលោក បានផ្ដល់បទ ពិសោធន៍តស៊ូ ពីការលំបាក ក្នុងពេលដែលលោក នៅបម្រើការ ជាកម្មករ នៅក្នុងប្រទេស កូរ៉េ មុនពេលបានក្លាយ ជាតារាសិល្បៈ និងមុនពេលហក់លោត ក្នុងជំនួញដីធ្លី និងសង់បុរី ហើយបានក្លាយ ជាសេដ្ឋី។
លោកបានបញ្ជាក់ថា ៖”ហេតុអ្វីខ្ញុំត្រូវបរិច្ចាគ ដល់សមាគមនេះ ព្រោះខ្ញុំយល់ ពីអ្វីដែលខ្ញុំជួបប្រទះ កាលខ្ញុំនៅជា អតីតពលករកូរ៉េដែរ។ ខ្ញុំក៏ធ្លាប់បញ្ជាក់ដែរថា បើសិនជាខ្ញុំមានបាន គឺខ្ញុំមិនភ្លេចទេ រឿងការងារ សង្គមនេះ”។
លោកថាក្នុងនាម ជាតារាសិល្បៈមួយរូប ដែលមានឱកាស បានក្លាយជា អ្នកជំនួញ លោកនៅតែមិនភ្លេច អតីតកាល ដែលលោកធ្លាប់ បានលំបាកក្នុងពេល បម្រើការជាកម្មករ រោងចក្រនោះទេ ទើបលោកត្រូវតែ លើកទឹកចិត្ត និងត្រូវភ្ជាប់ខ្លួន ជាមួយពលករ ដែលបម្រើការ នៅក្នុងប្រទេស កូរ៉េ ជំរុញទឹកចិត្ត តាមអ្វីដែលលោកជួយបាន។ នេះមិនមែន ជាលើកទី១នោះទេ ដែលលោកបានយក ចិត្តទុកជាមួយ ក្រុមពលករ ដោយសារតែ ក្នុងពេលមុនលោក ក៏បានផលិត ភាពយន្តរឿង «កំពូលល្ងង់ នៅអាស៊ី» យកទៅចាក់បញ្ចាំង អោយពលករ នៅប្រទេសកូរ៉េ ទស្សនាហ្វ្រី និងបានបើក រោងកុនអោយកម្មករ រោងចក្រនៅស្រុកខ្មែរ បានទស្សនាភាពយន្ត របស់លោកផងដែរ។
លោកឡេង ណាវ៉ាត់ត្រា ប្រកាសថា លោកនឹងបើកទូលាយ អោយរាល់ពលករ ទាំងឡាយណា ដែលមានសមត្ថភាព មិនថាការងារ សិល្បៈ ឬការងារមុខជំនួញនោះទេ ដើម្បីកែប្រែ ជោគវាសនា របស់ពលករទាំងនោះ អោយមានលទ្ធភាព និងមានជីវិត រឹងមាំទៅថ្ងៃក្រោយ។ លោកប្រកាស បើកទ្វារផលិតកម្ម ស្វាគមន៍ក្រុមពលករ ដែលមានសមត្ថភាពទាំងនោះ ដោយលោកនឹងហ៊ានចំណាយ ផលិតបទចម្រៀង ដើម្បីសម្រេច បំណងប្រាថ្នា របស់ពលកររូបណា ដែលមានសមត្ថភាព សំលេងល្អនោះផង។
ដោយឡែកសម្រាប់ ក្រុមហ៊ុនលក់ដីឡូតិ៍ និងបុរីវីឡាកូនកាត់ របស់លោក ក៏ផ្ដល់ឱកាស សម្រាប់ការទទួលពលករ ដែលចង់បម្រើ ដោយគ្មានការរើស អើងផងដែរ បន្ថែមពីលើការ ផ្ដល់ជំនួយជា ទឹកប្រាក់ចំនួន ២៥លានវ៉ុន ដល់សមាគមន៍ពលករ កម្ពុជា នៅក្នុងប្រទេស កូរ៉េ ដើម្បីអោយសមាគមន៍នោះ មានលទ្ធភាព កាន់តែច្រើន ជួយដល់ក្រុមពលករ កម្ពុជា ជាពិសេសចំពោះពលករ ដែលបញ្ចប់ការងារ នៅប្រទេសកូរ៉េ៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source thephnompenhtimes.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/9511