This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

​ថ្ងៃខួបកំណើតភរិយា លោក​ ជា វណ្ណារិទ្ធ ហ៊ានធ្វើរឿង​ដល់ថ្នាក់ហ្នឹងផង?

Words
136
Reading
1 min
9y
Listen to this post
~1 min


(ភ្នំពេញ)៖ លោក ជា វណ្ណារិទ្ធ និង ភរិយាត្រូវបានមហាជនជាច្រើននិយាយថា គ្រួសាររបស់លោក គឺពោរពេញទៅដោយសុភមង្គល និង មើលទៅគឺហាក់ដូចជា មានភាពរីករាយរហូតតែម្ដង ដោយអ្នកទាំងពីរ មានភាពចុះសម្រុងនឹងគ្នាណាស់ ទោះបីជាលោក មានភាពមមាញឹកជាពិធីករ និង តារាសម្ដែងក៏ដោយ តែលោក មិនដែលភ្លេចតួនាទីជាស្វាមី និងជាលោកប៉ាដ៏ល្អនោះទេ ជាពិសេសនៅពេលខួបថ្ងៃខួបកំណើតភរិយា ឈានចូលមកដល់ ជារៀងរាល់ឆ្នាំ លោកតែងតែយកចិត្តទុកដាក់ និង ធ្វើឲ្យប្រពន្ធរបស់ខ្លួន មានការភ្ញាក់ផ្អើល ខណៈកាលពីម្សិលមិញ ភរិយា របស់លោកបាន ទម្លាយសារមួយ ក្នុងប្រព័ន្ធហ្វេសប៊ុក ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍គ្រប់គ្នា ព្រោះតែស្វាមីរូបនេះ បាន Surprise ខួបកំណើត ព្រមទាំងបានបង្កប់ទូរស័ព្ទ iPhone មួយគ្រឿង នៅក្នុងនំខេកផងដែរ។

បើតាមគណនីហ្វេសប៊ុករបស់ អ្នកនាង Bellayaya ដែលជាភរិយាដ៏ស្រស់ស្អាត របស់ពិធីករ ជា វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា «ខួបពិតថ្ងៃទី១៦តុលាទេ តែម្នាក់ៗខ្លាចដឹងខ្លួន មុខឡើងហ្សីនដូចអ្នកជំងឺ ម្សិលមិញនេះ ប្តីសុំទៅលាងឡានបាត់រាប់ម៉ោង មកវិញហៅហូបស៊ុប ប្អូនថ្លៃកាន់នំខេកមកស្មានតែខេកគេ ការពិតគម្រោងការប្តីសោះ នំនឹងកាត់ទៅ ឡើងរឹង ដឹងថាមានអី ស្មានថា Camera ថ្មី ដឹងអីកាដូនឹងហួសការស្មាន រកទៅដូរយូរហើយ តែគាត់ថាចាំថ្ងៃខួបចាំដូរ ដឹងអីគាត់កុម្មង់គេតាំងពីយូរ ម្សិលមិញនេះ Surprise ច្រើនវគ្គណាស់ តែហួសចិត្តខ្លួនឯង ក្នុងវីដេអូដូចតួកំប្លែង តែសប្បាយចិត្តខ្លាំង អរគុណបងសំឡាញ់ មានពាក្យចង់ប្រាប់បងច្រើន តែនិយាយនៅក្រៅហើយៗ ឆ្នាំនេះមុខក៏មិនស្អាត ពោះក៏ធំ ស្បែកក៏ស្រអាប់ តែនៅមានអ្នកស្រឡាញ់ច្រើនដដែល You’re my destiny Vannarith Chea #makounfame #makounfair»។

គួរឲ្យដឹងថា លោក ជា វណ្ណារិទ្ធ ត្រូវបានមហាជនជាច្រើន តែងតែនិយាយថា លោកជាអ្នកសិល្បៈមួយរូប ដែលមានភាពជោគជ័យក្នុងការងារ ព្រោះលោកមិនត្រឹមតែជាពិធីករនោះទេ គឺថែមទាំងធ្វើជាតារាសម្តែង ផងដែរ។ ចំណែកឯរឿងគ្រួសារវិញ លោកតែងតែបង្ហោះរូបស្អាតៗស្វីតៗជាច្រើន ជាមួយភរិយាព្រមទាំងកូនប្រុស ដ៏ស្អាតរបស់លោក ខណៈថ្មីភរិយាស្រស់ស្អាត របស់លោកពពោះកូនទី២ ដែលបានធ្វើឲ្យលោកជាស្វាមី មានអារម្មណ៍សប្បាយរីករាយ និងមានការមមាញឹកជាខ្លាំង ទោះបីលោក នឿយហត់យ៉ាងណា ក៏លោកនៅតែញញឹមជានិច្ច ពោលគឺតែងតែឃើញលោក និងក្រុមគ្រួសារសប្បាយ រហូតតែម្ដង៕
<figure><iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fbellaforeverith%2Fvideos%2F1517503185003023%2F&show_text=0&width=560" width="300" height="150" frameborder="0" data-mce-fragment="1"></iframe></figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3465

​ថ្ងៃខួបកំណើតភរិយា លោក​ ជា វណ្ណារិទ្ធ ហ៊ានធ្វើរឿង​ដល់ថ្នាក់ហ្នឹងផង? | Ecency