ពិភពលោកយើងស្ថិតនៅក្នុងយុគសម័យនៃបណ្តាញសង្គមនិងអ៊ិនធឺណេត ដោយគេគ្រាន់តែចុចលើអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ គេនឹងអាចទទួលបាននូវអ្វីដែលគេចង់ដឹង និងត្រូវការ។ ប៉ុន្តែតើអ្នកធ្លាប់ចង់ដឹងដែរឬទេថា គេហទំព័រ ដែលល្បីៗដូចជា Google, Facebook, Youtube ជាដើម មានប្រភពពីណា ហើយអ្នកណាជាអ្នកនៅក្រោយនៃភាពជោគជ័យរបស់គេហទំព័រទាំងនេះ? បើចង់ដឹង សូមអានខាងក្រោមទាំងអស់គ្នា៖
Google
<figure>
</figure>
លោកSergey Brin និងលោកLarry Page បានជួបគ្នាជាលើកដំបូងក្នុងពេលកំពុងសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យStanford មុនពេលចូលរួមបង្កើតGoogle ដែលបច្ចុប្បន្នមានបុគ្គលិកជាង48,000នាក់ ជាក្រុមហ៊ុនធំបំផុតមួយរបស់អាមេរិក ព្រមទាំងជោគជ័យនិងមានឥទ្ធិពលនៅក្នុងពិភពលោក។
2. Facebook
<figure>
</figure>
Mark Zuckerberg បានបង្កើតជាក្រុមជាមួយមិត្តភក្តិបួននាក់ដើម្បីបង្កើតFacebook ខណៈពេលកំពុងសិក្សានៅសាកលវិទ្យាល័យ Harvard។ គំនិតនឹកឃើញពីFacebookដំបូងគឺនៅសាលា Philip Exeter Academy ទីកន្លែងដែលលោកបញ្ចប់ការសិក្សានៅឆ្នាំ២០០២។
3. YouTube
<figure>
</figure>
លោកChad Hurley និងលោកSteve Shen ពីមុនជាបុគ្គលិកPaypal តែក្រោយមកបានបង្កើតYouTube ហើយបន្ទាប់មកក៏បានលក់ទៅឲ្យGoogle ក្នុងតម្លៃជាង៥៦ពាន់លានដុល្លារ។
4. Yahoo!
<figure>
</figure>
លោកJerry Yang និងលោកDavid Filo ជាសិស្សថ្នាក់PhD នៃសាកលវិទ្យាល័យStanford។ អ្នកទាំងពីរបានបង្កើតYahoo នៅខែមករា ឆ្នាំ១៩៩៤ ហើយបានដាក់ឲ្យដំណើរការនៅថ្ងៃទី០២ ខែមិនា ឆ្នាំ១៩៩៥។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅSunnyvale រដ្ឋCalifornia សហរដ្ឋអាមេរិក។
5. Amazon
<figure>
</figure>
លោកJeff Bezos បានបង្កើតវេបសាយAmazonនៅឆ្នាំ១៩៩៤ ហើយចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ១៩៩៥ ដោយចាប់ផ្តើមពីការលក់សៀវភៅ។ បន្ទាប់មកវាចាប់ផ្តើមពង្រីកដល់ការលក់VHS, DVD, CD, កុំព្យូទ័រ កម្មវិធីSoftware, Video games, សំលៀកបំពាក់ គ្រឿងសិង្ហារឹម អាហារ និងជាច្រើនទៀត។
6. eBay
<figure>
</figure>
លោកPierre Omidyar បានបង្កើតeBay site សម្រាប់ការដាក់លក់ដេញថ្លៃនៅឆ្នាំ១៩៩៥ នៅSan Jose រដ្ឋ California ហើយនៅពេលនោះលោកបានដាក់ឈ្មោះsiteថា EchoBay.com។ បន្ទាប់មកវាត្រូវបានចុះបញ្ជីជាវេបសាយ ហើយលោកPierre បានដាក់ឈ្មោះថាeBay ដែលក្លាយជាក្រុមហ៊ុនមួយមានការរីកចម្រើនលឿនបំផុតក្នុងពិភពលោក។
7. Twitter
<figure>
</figure>
លោកJack Dorsey លោកNoah Glass លោកBiz Stone និងលោកEvan Williams ជាអ្នករួមគ្នាបង្កើតTwitterនៅខែមិនា ហើយមានភាពល្បីល្បាញជុំវិញពិភពលោកយ៉ាងលឿន។ នៅឆ្នាំ២០១២ មានអ្នកប្រើប្រាស់សកម្មជាង១០០លាននាក់។
8. Pinterest
<figure>
</figure>
វាជាកម្មវិធីSoftware ត្រូវបានបង្កើតឡើងដើម្បីស្វែងរកក្នុងWorld Wide Web។ វាត្រូវបានបង្កើតឡើងដោយលោក Ben Silbermann លោកPaul Sciarra និងលោកEvan Sharp។
9. Reddit
<figure>
</figure>
វាត្រូវបានបង្កើតឡើងដោយលោកSteve Huffman និងលោក Alexis Ohanian ដែលអ្នកទាំងពីរជាមិត្តរួមបន្ទប់និងសិក្សានៅVirginia Secretariat ក្នុងឆ្នាំ២០០៥។ នៅពេលថ្មីៗនេះ Reddit មានអ្នកចូលទស្សនា៥៤២លាននាក់ក្នុងមួយខែ ហើយត្រូវបានចាត់ថ្នាក់ជាSiteដែលមានអ្នកចូលទស្សនាច្រើនបំផុតលំដាប់ទី៤នៅអាមេរិក និងលំដាប់ទី៩ក្នុងពិភពលោក។
10. Netflix
<figure>
</figure>
Netflixត្រូវបានបង្កើតឡើងដោយលោកReed Hastins និងលោកMarc Randolph។ ដំបូងឡើយវាជាវេបសាយប្រើសម្រាប់ជួលវីដេអូ និងDVDs តាមអនឡាញ។ បច្ចុប្បន្ន Netflixមានអ្នកsubscribe ចំនួន៩៨លាននាក់ទូទាំងពិភពលោក ហើយគ្រាន់តែនៅអាមេរិកមាន៥០លាននាក់។
11. Buzzfeed
<figure>
</figure>
Buzzfeed ជាក្រុមហ៊ុនសារព័ត៌មានអនឡាញមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ហើយវាត្រូវបានបង្កើតដោយJonah Peretti និងក្រុមការងាររបស់លោកនៅឆ្នាំ២០០៦ ដោយផ្តោតលើការផលិត Viral Video Content។