This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

គ្រាន់តែ ពេជ្រ ថៃ ច្រៀងចប់ភ្លាមអ្នកគាំទ្រនាំគ្នាថា...

Words
75
Reading
1 min
9y
Listen to this post
~1 min

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក The Voice kids Cambodia បានដំណើរការមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រត្រ័ហើយ ក្នុងរាត្រីនេះ។

មុននេះបន្តិចប្រិយមិត្តប្រហែលជាបានទស្សនា ពីសមត្ថភាពកូនក្រុមរបស់លោក ព្រាប សុវត្ថិ ដែលមានដូចជា៖ ឈឹម ជូលីណា លឹម លីគ័ង្គ កុយ វីហ្សា និងពេជ្រ ថៃ ម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្លាំងរៀងៗខ្លួន។

ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគ្រាន់តែ ពេជ្រ ថៃ ច្រៀងចប់ភ្លាមមានអ្នកគាំទ្រជាច្រើន នាំគ្នានិយាយថាសប្ដាហ៍នេះ ប្អូនធ្វើមិនសូវជាបានល្អដូចសប្ដាហ៍ដំបូងនោះទេ ម្យ៉ាងទៀតសម្លេងរបស់ ថៃ ហាក់នៅមានកម្រិត ក្នុងនោះសូម្បីតែលោក ព្រាប សុវត្ថិ ដែលគ្រូបង្វឹកផ្ទាល់ ក៏មានបញ្ចេញមតិពាក់ព័ន្ធនឹងការប្រើប្រាស់សម្លេង មិនសូវល្អរបស់ប្អូន សម្រាប់ការប្រលងក្នុងរាត្រីនេះដែរ។

យ៉ាងណាមិញ បើទោះជាមានការខមមិនបែបនេះក្ដី ក៏បេក្ខជនវ័យក្មេងរូបនេះ នៅតែមានប្រិយភាពចំពោះអ្នកគាំទ្រដ៏ទៃទៀតផងដែរ៕

ចុះប្រិយមិត្តអ្នកអានដ៏ទៃទៀត យល់យ៉ាងណា ចំពោះការបង្ហាញសមត្ថភាពរបស់ ពេជ្រ ថៃ ក្នុងយប់នេះ?
<figure>
<figcaption>បេក្ខភាព ពេជ្រ ថៃ</figcaption></figure>
<figure>
<figcaption>សារដែលប្រិយមិត្តបញ្ចេញមតិ</figcaption></figure>

<figcaption>បេក្ខភាព ពេជ្រ ថៃ និងលោក ព្រាប សុវត្ថិ</figcaption></figure>
Source www.khmerload.com

Posted from my blog with SteemPress : http://khmernewsshare.com/archives/3373

គ្រាន់តែ ពេជ្រ ថៃ ច្រៀងចប់ភ្លាមអ្នកគាំទ្រនាំគ្នាថា... | Ecency