This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ការ​វះ​កាត់​ប្ដូរ​ក្បាល​ដំបូង​គេ​លើ​លោក​បាន​ជោគ​ជ័យ ត្រៀម​អនុវត្ត​លើ​មនុស្ស​រស់

Words
70
Reading
1 min
9y
Listen to this post
~1 min


វេជ្ជបណ្ឌិត​ជនជាតិ​អ៊ីតាលី Sergio Canavero បាន​អះ​អាង​ថា ការ​វះ​កាត់​ប្ដូរ​ក្បាល​មនុស្ស​ដំបូង​គេ​លើ​លោក ទទួល​បាន​ជោគ​ជ័យ បន្ទាប់​សាកល្បង​លើ​សាកសព​ក្នុង​ប្រតិបត្តិការ​រយៈ​ពេល ១៨​ម៉ោង។ នៅ​ពេល​ខាង​មុខ វេជ្ជបណ្ឌិត​រូប​នេះ នឹង​វះ​កាត់​ប្ដូរ​ក្បាល​លើ​មនុស្ស​មាន​ជីវិត​តែ​ម្ដង។
<figure>
</figure>
ក្នុង​ប្រតិបត្តិការ​វះកាត់ ១៨​ម៉ោង​លើ​សាក​សព​នេះ ក្រុម​វេជ្ជបណ្ឌិត​បាន​ត​ភ្ជាប់​ឆ្អឹង​ខ្នង សរសៃ​ប្រសាទ និង​សរសៃ​ឈាម​នៃ​មនុស្ស ២​នាក់ បាន​ដោយ​ជោគជ័យ​តាម​រយៈ ការ​ធ្វើ​តេស្ត។ វេជ្ជបណ្ឌិត​ជនជាតិ​អ៊ីតាលី Sergio Canavero ដែល​ជា​អ្នក​ជំនាញ​ផ្នែក​វះ​កាត់​ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ជោគជ័យ​នេះ ក្រុម​របស់​លោក​នឹង​អនុវត្ត​ការ​វះ​កាត់​លើ​មនុស្ស​រស់​ដែល​រាង​កាយ​លែង​ដំណើរ​ការ​ចាប់​ពី ក ចុះ​ក្រោម។
<figure>
<figcaption>វេជ្ជបណ្ឌិត Sergio Canavero</figcaption></figure>
ទោះ​បី​មាន​ការ​ប្រកាស​បែប​នេះ​ក្ដី ប៉ុន្តែ​ក្រុម​អ្នក​វះ​កាត់ មិន​បាន​ផ្ដល់​ភស្តុតាង​ណា​មួយ ដើម្បី​គាំទ្រ​ទៅ​លើ​ការ​ប្រកាស​នោះ​ឡើយ ដោយ​បញ្ជាក់​ថា​នឹង​បញ្ចេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ក្រុម​របស់​វេជ្ជបណ្ឌិត Sergio Canavero ក៏​ធ្លាប់​អះអាង​ផង​ដែរ​ពី​ការ​វះ​កាត់​ប្ដូរ​ក្បាល​លើ​សត្វ​ស្វា និង​កណ្ដុរ​ដោយ​ជោគជ័យ​កាល​ពី​ឆ្នាំ​មុន។

វេជ្ជបណ្ឌិត Sergio Canavero បាន​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង ក្រោយ​ប្រកាស​ពី​គម្រោង​វះ​កាត់​ប្ដូរ​ក្បាល​មនុស្ស។ អ្នក​វិទ្យាសាស្ត្រ និង​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​ច្រាន​ចោល​គំនិត​នេះ ហើយ​គិត​ថា​លោក​មាន​បញ្ហា​ទៀត​ផង។ ក្រោយ​មក ស្រាប់​តែ​មាន​ជន​ជាតិ​រុស្សី​ម្នាក់ ដែល​លែង​ដំណើរ​ផ្នែក​ខាង​ក្រោម​ឈ្មោះ Valery Spiridinov បាន​ចុះ​កិច្ច​សន្យា​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ឲ្យ​វះ​កាត់​ប្ដូរ​ក្បាល​ដំបូង​គេ។ ចំណែក​ពេល​វេលា​នៃ​ការ​វះ​កាត់​ទៅ​លើ​មនុស្ស​រស់ នៅ​មិន​ទាន់​បញ្ជាក់​ទេ៕
<figure>
<figcaption>លោក Valery Spiridinov</figcaption></figure>
Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/6746

ការ​វះ​កាត់​ប្ដូរ​ក្បាល​ដំបូង​គេ​លើ​លោក​បាន​ជោគ​ជ័យ ត្រៀម​អនុវត្ត​ល... | Ecency