This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ត្បិត​មិន​សូវ​មាន​គេ​ស្គាល់ តែ​កីឡាករ​រូប​នេះ គឺ​ជា​កីឡាករ​វ័យ​ក្មេង​មាន​ជាង​គេ​លើ​លោក

Words
117
Reading
1 min
9y
Listen to this post
~1 min


Faiq Bolkiah បច្ចុប្បន្ន​ គឺ​ជា​កីឡាករ​បម្រុង​របស់ Leicester City តែ​តាម​សាវតា លោក​គឺ​ក្មួយ​ប្រុស​បង្កើតរបស់​​ស្តេច​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេបច្ចុប្បន្ន។ ដោយ​សារ​តែ​បែប​នេះ តាម​របាយការណ៍ រូប​គេ គឺជា​កីឡាករ​វ័យក្មេង​មាន​បំផុត​មួយ​លើ​ពិភពលោក ដែល​ត្រូវ​គេ​ជឿ​ថាបានកាន់កាប់រថយន្ដចំនួន 2300 គ្រឿង​មាន​ទាំង​ម៉ាក Bentleys, Ferraris និង Rolls-Royces ។
<figure>
<figcaption>Faiq Bolkiah ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ ប្រ៊ុយណេ</figcaption></figure>
បើ​ទោះ​មាន​កំណើត​ចេញ​ពី​ត្រកូល​រាជវង្ស​នៃ​ប្រទេស​អ្នក​មាន​ស្តុកស្តម្ភ មក​ពី​តំបន់​ភូមិភាគ​អាស៊ីអាគ្នេយ៍​​ តែ​ Faiq Bolkiah សុខ​ចិត្ត​ទម្លាក់​ចោល​​រឿង​ទាំង​ឡាយ ហើយ​​បាន​ទៅ​ដល់​ក្លឹប​ធំៗ​នៅ​អង់គ្លេស​តាម​ក្ដី​ប្រាថ្នាចង់​ក្លាយ​ជា​កីឡាករ​ឆ្នើម ដោយ​គេ​ធ្លាប់​ជា​កីឡាករ​របស់ Southampton, Arsenal, Chelsea។

កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ ធ្លាប់​បាន​ចុះ​កិច្ច​សន្យា​២​ឆ្នាំ​ជាមួយ Chelsea មុន​​ចេញ​ទៅ Leicester City កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥។ បើ​តាម​កុង​ត្រា​​រយៈពេល​៣​ឆ្នាំ យុវជន​របស់ Leicester City រូប​នេះ ​នឹង​នៅ​ជាមួយ​ក្លឹប​ដល់​ទៅ​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​បាន​ចូល​លេង​ពេញ​លេញ​ឡើយ ពោល​គឺ​មាន​ឈ្មោះ​ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ។
<figure>
<figcaption>Rolls Royce របស់​បងប្អូនជីដូនមួយ Faiq Bolkiah រស់នៅក្នុង​ជីវភាព​ខ្ពង់ខ្ពស់​បំផុតក្នុងប្រទេសរបស់ពួកគេ</figcaption></figure>
វិល​មកនិយាយ​អំពី​ឪពុក​របស់ Faiq វិញ​ គឺ​ព្រះ​អង្គម្ចាស់ Jefri Bolkiah ប្រភព​ខាង​លើ​ បាន​រៀបរាប់​ថា​គឺ​ជា​ playboy របស់​រាជវង្ស​ស៊ុលតង់​ប្រទេស​ប្រ៊ុយណេ។ Jefri ចាយ​លុយ​ដូច​ក្រដាស ដោយ​គិត​ត្រឹម​រយៈ​ពេល ១៥ឆ្នាំ​ចុង​ក្រោយ លោក​ចាយ​អស់​ប្រមាណ ១០ ប៊ីលាន​ផោន (ប្រហែល ២០,៣៥ ប៊ីលាន​ដុល្លារ) ឯណោះ។
<figure>
<figcaption>Faiq និង ឪពុកដែល​ជា​​ព្រះ​អង្គម្ចាស់ Jefri Bolkiah</figcaption></figure>
ប្រភព​ខាង​លើ​បន្ត​ថា មាន​ពេល​មួយ​នោះ Jefri ចំណាយ​​ជាង ៤៧,៥ លាន​​ដុល្លារ​លើ​រថយន្ត នាឡិកា និង ប៊ិច​ធ្វើ​ពី​មាស​ពណ៌​ស និង ចាយ​ជាង ១,៣​ លាន​ដុល្លារ​ផ្សេង​ទៀត​លើ​កម្មវិធី​ជប់លៀង​ជាមួយ​នារីស្អាតៗ។

ខុស​ពី​ឪពុក Faiq បានប្តេជ្ញា​ថា​ នឹង​គេច​ឲ្យ​ផុត​ពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុកស្តម្ភ​ទាំង​នោះ។ លោក​បាន​និយាយ​ថា "ខ្ញុំ​ចាំថា​ ខ្ញុំ​ធ្លាប់​លេង​បាល់​តាំង​ពី​តូច ហើយ​តែង​តែ​ចូលចិត្ត​ទៅ​ក្រៅ​មាន​បាល់​នៅ​ជាប់​នឹង​ជើង"។ ប្រភព​ខាង​លើ​បន្ត៕
<figure>
</figure>
<figure>
<figcaption>រាជវាំង​ព្រះចៅ​ស៊ុលតង់ ពោរពេញ​ទៅ​ដោយ​មាស</figcaption></figure>
Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/9506

ត្បិត​មិន​សូវ​មាន​គេ​ស្គាល់ តែ​កីឡាករ​រូប​នេះ គឺ​ជា​កីឡាករ​វ័យ​ក្មេ... | Ecency