ភ្នំពេញ៖ ក្រោយពី កំពូលតារាចម្រៀងប្រុស ខេមរៈ សិរីមន្ត បានផ្លាស់ប្តូរទ្រនំថ្មី មកកាន់ ផលិតកម្ម រស្មីហង្សមាសរួចមក គេសង្កេតឃើញថា រូបលោក កាន់តែមានប្រជាប្រិយភាព រឹតតែខ្លាំង ជាមួយនឹងបទចម្រៀងថ្មីៗ ចេញជាបន្តបន្ទាប់។
ក្នុងនោះដែរ ក៏មានរូបថតប៉ុន្មានសន្លឹក របស់ តារាប្រុសរូបសង្ហា ដែលទើបតែ បង្ហោះកាលពីម្សិលមិញ ធ្វើឲ្យ អ្នកគាំទ្រ មានការសង្ស័យ ដោយរូបលោក បានថតរូប ដោយឃើញផ្ទាំងខាងក្រោយ ជាផ្ទាំង ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol។
មិនតែប៉ុណ្ណោះ ក៏មានមតិជាច្រើន បានគិតថា រូបលោក ប្រហែលធ្វើជា Coach ក្នុងកម្មវិធីនេះ ជាមួយនឹង លោក ព្រាប សុវត្ថិ ព្រោះថា លោក ខេមរៈ សិរីមន្ត មិនងាយបង្ហោះរូបឡើយ ហើយជាពិសេស រូបលោក មានការប្រយ័ត្នខ្លាំង នៅពេលថតជាប់អ្វីមួយ ដែលពេលខ្លះ អាចបញ្ជាក់ ពីជីវិតឯកជនរបស់លោកជាដើម។
ដូច្នេះ មានតែនាំគ្នារង់ចាំមើលបន្តទៀតថា លោក ខេមរៈ សិរីមន្ត នឹងធ្វើជា Coach ក្នុងកម្មវិធី Cambodian Idol ដូចជាអ្នកគាំទ្រ សង្ស័យឬយ៉ាងណា៕
<figure>
<figcaption>លោក ខេមរៈ សិរីមន្ត</figcaption></figure>
<figure>
<figcaption>លោក ខេមរៈ សិរីមន្ត</figcaption></figure>
<figure>
<figcaption>រូបថត របស់លោក ខេមរៈ សិរីមន្ត ធ្វើឲ្យអ្នកគាំទ្រ សង្ស័យ</figcaption></figure>
<figure>
<figcaption>រូបថត របស់លោក ខេមរៈ សិរីមន្ត ធ្វើឲ្យអ្នកគាំទ្រ សង្ស័យ</figcaption></figure>
<figure>
<figcaption>រូបថត របស់លោក ខេមរៈ សិរីមន្ត ធ្វើឲ្យអ្នកគាំទ្រ សង្ស័យ</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/7375