This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

អតីត​តារា​ចម្រៀង​រ៉ុក ឈុំ រតនា ផុត​ដង្ហើម​ទាំង​ធ្លាយ​ដំណឹង​ជិត​ចូល​រោងការ

Words
142
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញៈ ខណៈ​អតីត​បេក្ខជន​ចូល​រួម​កម្មវិធី​ប្រឡង Cambodian Idol រដូវ​កាល​ទី ២ លោក ឈុំ រ៉ូបឺត ទើប​​តែ​បង្ហោះ​សារ​ទុក្ខ​សោក​ដ៏​ក្រៀម​ក្រំ​ដោយ​សារ​បង​ប្រុស​បង្កើត​ឈ្មោះ​ ឈុំ រតនា ​ធ្លាប់​ជា​តារា​ចម្រៀង​ផលិតកម្ម​រ៉ុកជា​ម្ចាស់​បទ «កាលីបអី» ​បាន​ទទួល​មរណ​ភាព ពី​ម្សិល​មិញ​ម៉ោង​ ៣ និង​ ១០ នាទី​ ទៀបភ្លឺ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត (ពេទ្យរុស្ស៊ី​)​ នោះ ក៏​មាន​ការ​ទម្លាយ​ពី​នារី​ដែល​អះអាង​ថា​ ជា​ប្អូន​ស្រី​របស់​សព​ផង​ដែរ​ថា នាង​អស់​ឱកាស​ស្លៀក​រូប​ចូលរួម​មង្គលការ​បង​ប្រុស​សំណព្វ​ហើយ។

បើ​តាមគណនី​​ហ្វេសប៊ុក មាន​ឈ្មោះ​ថា ​Fi​Fi Na​ ដែល​អះអាង​ថា​ ខ្លួន​ជាប្អូន​ស្រី​របស់​សព​ដែរ​នោះ​បាន​បង្ហោះ​សារ​ថា៖ «សូម​ឲ្យ​បង​ប្រុស​ទៅ​កាន់​សុគតិភព​ បង​មិន​មិន​គួរ​អាយុ​ខ្លី​ទេ!សល់​តែ​មួយ​ខែ​ទៀត​បង​ចូល​រោង​ការ​ហើយ! ម៉េច​ក៏​ទៅ​ចោល​ពួក​យើង​ចឹង​ ប្អូន​ត្រៀម​រ៉ូប​សម្រាប់​ស្លៀក​ពាក់​ក្នុង​ថ្ងៃ​ការ​បង​ប្រុស​​ហើយ ម៉េច​ក៏​មាន​រឿង​ចឹង​ឡើង​!»។

កាន់​តែ​ភ្ញាក់​ផ្ញើល​ជាង​នេះ​ និង​គួរ​ឲ្យ​អាណោចអាធម​ខ្លាំង​​ទៅ​ទៀត​នោះ គឺការ​ស្លាប់​របស់​តារា​ចម្រៀង ឈុំ រតនា ដែល​ត្រូវ​ជា​បង​ប្រុស​​អតីត​​បេក្ខ​ជន​​ចូល​រួម​កម្ម​​វិធី​ប្រឡង Cambodian Idol រដូវ​កាល​ទី ២ ឆ្នាំ​ ២០១៧​ លោក ឈុំ រ៉ូបឺត​ នោះ គឺ​ជា​ការ​បាត់បង់​សមាជិក​ក្រុម​គ្រួសារ​ជា​លើក​ទី​ ៣ ហើយ​នៅ​ក្នុង​រយៈពេល​​តែ​មួយ​ឆ្នាំ​នេះ។

គណនីហ្វេសប៊ុក​របស់​នារី​ជា​ប្អូនស្រី​បាន​លើក​ឡើង​ថា៖ «មិន​ដល់​មួយ​ឆ្នាំ​ផង គ្រួសារ​ញ៉ុម ស្លាប់​ដល់​ទៅ​បី​នាក់​ ពិបាក​ចិត្ត​ណាស់! ​ប្អូន​ប្រុស​ញ៉ុម​ទើប​ស្លាប់​មិ​ន​ទាន់​កាត់​ចិត្ត​បាន​ផង!លូវ​បង​ប្រុស​ទៀត គ្រួសារ​​ញ៉ុម​ខុស​អី?»។​

បើ​យោង​តាម​ប្រភព​ឲ្យ​ដឹង​ពី​ប្អូន​ប្រុស​នៃ​សព​គឺ​លោក​អតីតត​បេក្ខជន​ចូល​រួម​កម្ម​វិធី​ប្រឡង Cambodian Idol រដូវ​កាល​ទី២ លោក ឈុំ រ៉ូបឺត បាន​ឲ្យ​ដឹង​ពី​ពេល​វេលា​នៃ​មរណភាព​សព ដែល​ជាតារា​ចម្រៀង​ប្រុស​ម្ចាស់​បទ ​«កាលីបអី» ​នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ថា៖ «​បង​ប្រុស​ខ្ញុំ​គាត់​បាន​ផុត​ដង្ហើម​ហើយ ​3:10am ​ខ្ញុំ​លែង​មាន​បង​ប្រុស​ហៅ​នឹង​គេ​ទៀត​ហើយ​ ​love u ​(forever ​brother)»!។

យ៉ាងណាមិញ ក៏​មិន​មាន​ការ​ទម្លាយ​លម្អិត​ពី​ដើម​ចម​នៃ​មរណភាព​របស់​តារា​ចម្រៀង ឈុំ រតនា ដែរ ​ក្រៅ​ពី​មាន​សារ​ចូល​រួម​រំលែក​ទុក​ពី​តារា​សិល្បៈ​មានដូចជា ​តារា​កំប្លែង​លោក ម៉ាដូណា ​និង​​ តារាចម្រៀង​​លោក សាន ផានិត ជាដើម។

ក្នុង​នោះ អតីត​តារា​ចម្រៀង​​មនោសញ្ចេតនា​លោក​ សាន ផានិត បាន​ទម្លាយ​សារ​ចែក​រំលែក​ទុក្ខ​​លោក ឈុំ រតនា ដោយ​រៀបរាប់​នូវ​អនុស្សាវរីយ៍ មាន​ទាំង​ការ​ទម្លាយ​ថា​​សព​ធ្លាប់​ជំពាក់​បំណុល​ខ្លួន​ផងដែរ។

អតីត​តារាចម្រៀង​​ដែល​បាត់​ភាព​ល្បី​យូរ​លោក សាន ផានិត បាន​សរសេរ​សារ​នោះ​ថា៖ «Rip brother Rathana! សុំ​ទោស​ដែល​ធ្លាប់​ស្តី​ឲ្យ​ប្អូន​យក​ស្បែក​ជើង​ប្រេន​បង​ម៉ាក Cucci ទិញ​ពីNew Collection តម្លៃ $ ៤៥ អត់​យក​មក​ឲ្យ​បង​វិញ កាលនៅ​បន្ទប់​ជួលជាមួយ​គ្នា​។ ហ៊ឺ!ទៅហើយម្តង១ៗ!​ មាន​តែ​អំពើ​ល្អ​ និង​ខំ​ថែ​សុខភាព​ទេ​ ដើម្បី​រម្ងាប់​អារម្មណ៍​ ជីវិត​ដែល​កំពុង​តែ​បន្ត​សម្រាប់​មនុស្សជាទី​ស្រឡាញ់​របស់​យើង ដែល​​​ត្រូវ​ការ​យើង​រស់​រាន​ដើម្បី​ពួកគាត់​ឲ្យ​បាន​យូរ​បន្តិច៕
<figure>Content image - Phnom Penh Post
<figcaption>រូបភាពបុណ្យ​សព​តារាចម្រៀង ឈុំ រតនា បង្ហោះ​ដោយ​ប្អូន​ប្រុស​លោក ឈុំ រ៉ូប៊ឺត។ រូបថត ហ្វេសប៊ុក</figcaption></figure>
Source www.postkhmer.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3485

អតីត​តារា​ចម្រៀង​រ៉ុក ឈុំ រតនា ផុត​ដង្ហើម​ទាំង​ធ្លាយ​ដំណឹង​ជិត​ចូល​... | Ecency