This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

​ស្ងាត់ៗ​ បន្ទាប់​ពី​ឆ្លង​ឆ្នាំរួច ដួង​ ម៉ានិច ​ឡើង​ផ្ទះ​ថ្មីតម្លៃរាប់ម៉ឺនដុល្លារ

Words
43
Reading
1 min
9y
Listen to this post
~1 min


កាល​ពី​ម្សិល​មិញ​តារា​ស្រីរាង​តូច​ច្រឡឹង​ ដួង ​ម៉ានិច​ បាន​ធ្វើ​ពិធី​ក្រុង​សូត្រមន្តឡើង​ផ្ទះ​ថ្មី​របស់​ខ្លួន ​បន្ទាប់​ពី​ឆ្លង​ឆ្នាំសាកលរួច​មក​។ ​អ្វីដែល​ពិសេស​ក្នុង​ថ្ងៃ​នោះសង្កេត​ឃើញ​​មាន​តែ​សាច់​ញាតិ​ជិត​ដិត​របស់​កញ្ញា និង​ទិដ្ឋភាព​សម្តែង​នូវ​​ភាព​កក្តញ្ញូរបស់​ខ្លួន​ទៅកាន់​អ្នក​ម្តាយ​​ក្នុង​ថ្ងៃ​នេះ​ប៉ុណ្ណោះ។
<figure>
</figure>
តារាសម្តែងរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក រួមទាំងពាក្យពេចន៍ថា"ពិធីក្រុង​ពាលី​សុំ​ម្ចាស់​ទឹកម្ចាស់​ដី​សាង​សង់​ផ្ទះ​ថ្មី​ អរគុណ​បងប្អូន​ដែល​បាន​ចូល​រួម ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​មាន​ន័យបំផុត​សម្រាប់​ខ្ញុំ​ អរគុណ​ម៉ែ​ដែល​បាន​ផ្តល់​គ្រប់​យ៉ាង​មក​ឲ្យ​កូន​ឲ្យ​កូន​ស្រី ចេះ​តស៊ូ​រហូត​មកដល់​ថ្ងៃ​នេះ​កូន​ស្គាល់​អស់​ហើយ​អ្វី​ដែល​ល្អ​អាក្រក់​ កូន​នឹង​ខំ​តស៊ូ​ទៅមុខ​ទៀត​ នឹងខំ​ធ្វើការ​រកលុយ​ដើ​ម្បីជូន​ម៉ែ​ដើរ​លេង​ឲ្យ​សប្បាយ​ចិត្ត​ជាង​នេះ​ទៀត​​ កូនស្រលាញ់​ម៉ែ​ខ្លាំង​ណាស់" ។
<figure>
</figure>
<figure>
</figure>
<figure>
<figcaption>ដួង ម៉ានិច និងអ្នកម្តាយ</figcaption></figure>
ក្រុមការងារ Sabay បានព្យាយាមទាក់ទងទៅ ដួង ម៉ានិច តែជំនួយការរបស់កញ្ញាប្រាប់ថា ម៉ានិច ជាប់រវល់ថត។ ជំនួយការរូបនោះឲ្យដឹងថា ផ្ទះថ្មីនេះមានទីតាំងនៅបូរីប៉េងហួត បឹងស្នោ ឯតម្លៃវិញជិត១០ម៉ឺនដុល្លារ។

Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/9351

​ស្ងាត់ៗ​ បន្ទាប់​ពី​ឆ្លង​ឆ្នាំរួច ដួង​ ម៉ានិច ​ឡើង​ផ្ទះ​ថ្មីតម្លៃរ... | Ecency