តិចថានៅស្រុកគេ! មង្គលការនៅខ្មែរ មួយនេះ កប់ពេកហើយ និងមានតារាហង្សមាសចូលរួមថែមទៀត!
ខេត្តត្បូងឃ្មុំ៖ កាលពីយប់មិញនេះ យើងឃើញមង្គលការរបស់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ នៅឯខេត្តត្បូងឃ្មុំ បានរៀបចំធ្វើពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធម ដោយបានអញ្ជើញភ្ញៀវកិត្តិយសមកចូលរួមយ៉ាងច្រើនកុះករ។
ជាពិសេស ការរៀបចំតុបតែងទីកន្លែង សម្រាប់រៀបអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មីមួយគូនេះ គឺបានតុបតែងឡើងយ៉ាងល្អបំផុត។
នៅក្នុងនោះ យើងឃើញកន្លែងពិធី គឺជាផ្ទះឈើបុរាណមួយខ្នងយ៉ាងធំ ដែលតែងលម្អទៅដោយផ្កាស្រស់ និងមានបំពាក់អំពូលភ្លើងចម្រុះពណ៌ សុទ្ធតែមានភាពអស្ចារ្យទាំងអស់ ប្រៀបបានដូចជានៅលើឋានសួគ៌ដូច្នោះដែរ។
ទន្ទឹមនឹងនេះក៏មានការចូលរួមពីតារាៗប្រុសស្រីនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ដែលរួមមានដូចជាលោក ឆន សុវណ្ណរាជ អ្នកនាង ខាត់ សុឃីម ព្រមទាំងអ្នកនាង ចាន់ កែវនិមល លោក ជា វិបុល ផងដែរ៕
ទស្សនាកម្រងរូបភាព ដែលបានដកស្រង់ចេញពីហ្វេសប៊ុក One Memory ដូចខាងក្រោមនេះ៖
<figure>
<figcaption>ផ្ទះរៀបចំពិធីអាពាហ៍ពិពាហ៍នៅខេត្តត្បូងឃ្មុំ</figcaption></figure>
<figure>
<figcaption>ការតុបតែង នៅក្នុងពិធីអាពាហ៍ពិពាហ៍</figcaption></figure>
<figure>
<figcaption>ការតុបតែងយ៉ាងអស្ចារ្យ នៅក្នុងពិធីអាពាហ៍ពិពាហ៍</figcaption></figure>
<figure>
<figcaption>ការតុបតែងយ៉ាងអស្ចារ្យ នៅក្នុងពិធីអាពាហ៍ពិពាហ៍</figcaption></figure>
<figure>
<figcaption>ការតុបតែងយ៉ាងអស្ចារ្យ នៅក្នុងពិធីអាពាហ៍ពិពាហ៍</figcaption></figure>
<figure>
<figcaption>អ្នកនាង និមល និងលោក ជា វិបុល</figcaption></figure>
<figure>
<figcaption>អ្នកនាង ខាត់ សុឃីម នៅក្នុងពីធីមង្គលការយប់មិញ</figcaption></figure>
<figure>
<figcaption>តារាហង្សមាសចូលរួមក្នុងពិធីមង្គលការយប់មិញនៅត្បូងឃ្មុំ</figcaption></figure>
<figure>
<figcaption>ផ្ទះដ៏ស្រស់ស្អាត ដែលរៀបចំពិធីមង្គលការនៅខេត្តត្បូងឃ្មុំ</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/7439