This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.
កញ្ញា ឌុច លីដា ជាកំពូលតារាសម្តែងស្រីមួយដួង ដែលទទួលបានការគាំទ្រខ្ពស់ពីបងប្អូនខ្មែរ។ ដោយសារតែសម្រស់ស្រស់ស្អាត និងភាពលេចធ្លោជាពិសេស ធ្វើឲ្យជារឿយៗ គេតែងឃើញតារាស្រីម្នាក់នេះ បានគ្រងតំណែងជាតួឯកគ្រប់រឿងដែលនាងចូលសម្ដែងតែម្ដង។ យ៉ាងណាមិញតារាសម្តែងរូបនេះក៏កំពុងតែថតខ្សែភាពយន្តភាគខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលមានចំណងជើង »កូនពស់កេងកង» ជាការដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង ដោយមានការចូលរួមសម្តែងពីសំណាក់សិល្បករ សិល្បករទាំងជើងថ្មី និងជើងចាស់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលមុននេះបន្តិច ឌុច លីដា បង្ហាញរូបភាពប៉ុន្មានសន្លឹកដែលកញ្ញាដើរតួអង្គ តម្រូវឲ្យដាក់កូនពស់ពេញក្បាល។ ធ្វើឲ្យមហាជនកោតសរសើរចំពោះកញ្ញា ឌុច លីដា ដែលហ៊ានសម្តែង ដោយដាក់ពស់ពិតៗមកដាក់លើក្បាលមិនញញើត៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/7501