ពិតទេដែលថា សុគន្ធ និសា នឹងត្រូវចូលរោងការ នៅថ្ងៃទី ៣១ ខែធ្នូ ចុងឆ្នាំនេះ?
ភ្នំពេញ៖ ទាក់ទងជាមួយនឹងរឿងរ៉ាវនៃការត្រៀមរៀបចំពិធីអាពាហ៍ពិពាហ៍ របស់កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញកញ្ញា សុគន្ធ និសា បានធ្វើឱ្យមហាជនទូទៅ ជាពិសេសអ្នកគាំទ្ររបស់នាង មានការចាប់អារម្មណ៍ និងចង់ដឹងរឿងនេះយ៉ាងខ្លាំង។
ក៏ប៉ុន្តែតារាចម្រៀង សុគន្ធ និសា មិនបានទម្លាយការពិតទាំងស្រុង ឱ្យបណ្តាអ្នកគាំទ្រខ្លួនបានដឹងច្បាស់លាស់នោះទេ ពោលគឺកញ្ញានៅតែបន្តលាក់បាំងរឿងនេះជិតឈឹង។
ទោះបីជាយ៉ាងនេះក្តី ក៏មានសារព័ត៌មានក្នុងស្រុកមួយបានទម្លាយឱ្យដឹងដែរកញ្ញា សុគន្ធ និសា នឹងចូលរោងការជាមួយអណិកជនអាមេរិកម្នាក់ ដែលជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភនិងជាម្ចាស់ភាគហ៊ុនដ៏ធំនៅក្នុងក្រុមហ៊ុនឯកជនមួយផងដែរ។
ចំណែកឯថ្ងៃមង្គលការរបស់អ្នកទាំងពីរវិញ គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣១ ខែធ្នូ ចុងឆ្នាំ២០១៧ នេះ។ ហើយកន្លែងរៀបចំពិធីនឹងប្រព្រឹត្តឡើងទៅក្នុងទីតាំងរបស់សណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែលភ្នំពេញ ដោយមានភ្ញៀវកិត្តិយសចូលរួមជាអ្នកមានមុខមាត់នៅក្នុងសង្គមជាច្រើននាក់ទៀតផង។
បន្ថែមពីលើនេះ ប្រភពពីខាងសណ្ឋាគារសូហ្វីតែលក៏បានឱ្យដឹងថាកញ្ញា សុគន្ធ និសា បានកក់ថ្ងៃទី៣១ ខែធ្នូ សម្រាប់រៀបចំពិធីផ្ទាល់តែម្តង។
ប៉ុន្តែការពិតយ៉ាងណានោះតារាចម្រៀងសុគន្ធ និសា នៅមិនទាន់ចេញមុខមកបកស្រាយឱ្យបានច្បាស់លាស់នៅឡើយនោះទេ៕
រង់ចាំតាមដានទាំងអស់គ្នាថា តើមង្គលការរបស់នាងនឹងត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ៣១ ខែ ធ្នូ ចុងឆ្នាំ ២០១៧ ពិតប្រាកដដែរ ឬទេ?
<figure>
<figcaption>តារាចម្រៀង សុគន្ធ និសា</figcaption></figure>

Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/6285