This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ជីវប្រវត្តិដ៏ជូរចត់ និង ការកសាងកេរ្តិ៍ឈ្មោះល្បីរហូតដល់ជាង២ទសវត្សរបស់លោក ព្រាប​ សុវត្ថិ

Words
167
Reading
1 min
9y
Listen to this post
~1 min


បើនិយាយពីលោក ព្រាប​សុវត្តិ នរណាៗក៏ស្គាល់ដែរ មិនថាចាស់ក្មេង យុវវ័យ ចាស់ៗ នោះទេ​ កេរ្តិ៍ឈ្មោះលោក ក៏មាននៅគេហទំព័រ Wikipedia ផងដែរ ដែលជាគេហទំព័រកត់ត្រាឈ្មោះបុគ្គលល្បី ប្រវត្តិសាស្ត្រ ទូទាំងពិភពលោក ។

ឈ្មោះពិត ព្រាប​ សុវត្ថិ [អាន​ថា៖ ប្រៀប-សុ-វ៉ាត់] ( លោក​ជា​កូនទោល​នៅក្នុង​គ្រួសារ)

ថ្ងៃ ខែ ឆ្នាំ កំណើត ២៧ កុម្ភៈ ១៩៧៦(នៅក្នុងរបបប៉ុល ពត)

ទីកន្លែង​កំណើត ស្រុក​ស្អាង, ខេត្ត​កណ្ដាល

សិល្បករ (​ចម្រៀង​សម័យ)

ផលិតកម្ម រស្មី​ហង្ស​មាស

ភរិយា ឡុង ស្រីមុំ

ឪពុក​ឈ្មោះ ព្រាប សុ​វុទ្ធ

​ម្តាយ​ឈ្មោះ ផូ សំណាង ។
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
លោក ព្រាប សុវត្ថិ គឺ​ជា​តារា​ចម្រៀង​ប្រចាំ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស ដែល​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​បុរស​លំដាប់​លេខ​មួយ​ប្រចាំ​ប្រទេស​អស់​រយៈ​ពេល​ជាង២ទសវត្ស ។

លោក សុវត្ថិ ធ្លាប់បាននិយាយប្រាប់ពីជីវិតអ្នកចម្រៀងរបស់លោកកើតឡើង ដោយសារភាពក្រីក្រជាមូលដ្ឋានជំរុញឲ្យគេបង្ខំចិត្តបោះបង់ការសិក្សានៅមហាវិទ្យល័យសេដ្ឋកិច្ចចោលទាំងកណ្ដាលទី រួចក៍ងាកមកចាប់អាជីពចម្រៀងដោយផ្ដើមឡើងពីអ្នកចម្រៀងនៅក្នុងតន្ត្រីយោធាភិរម្យ ។​

លោក ព្រាប សុវត្ថិ​ ដែលអាចឈានជើងមកដល់សព្វថ្ងៃនេះ ព្រាប សុវត្ថិចាប់ផ្ដើមល្បីឈ្មោះនៅក្នុងពិភពអ្នកចម្រៀងខ្មែរ នៅកំឡុងឆ្នាំ ១៩៩៧-៩៩ ។ អ្នកដែលជួយបណ្ដុះបណ្ដាលឲ្យសុវត្ថិបានល្បីឈ្មោះបានលោក គ្រូ សួង ពុទ្រា លោកគ្រូ ប៊ិន ដាវីដ និងរៀមច្បង មួយចំនួនទៀត ។
បទចម្រៀងសដំបូងដែលជួយស្ទួយកេរ្តិ៍ឈ្មោះរបស់លោកព្រាប សុវត្តិ ឲ្យស្ទុះឡើងគឺបទ​ អូនជាបេះដូងបង ដែលថតនៅក្នុងផលិតកម្មរស្មីហង្សមាស ។
<figure>alt
</figure>
<figure>alt
</figure>
ក្រៅ​ពី​ថត​ចម្រៀង លោក​ ព្រាប សុវត្ថិ ក៏​បាន​ដើរ​តួ​ក្នុង​ការ​ថត​វីដេអូ ខារ៉ាអូខេ និង​បាន​ដើរ​សម្ដែង​ជា​តួ​កុន​ក្នុង​ផលិត​កម្ម​នោះ​ទៀត​ផង។ ការ​សិក្សា លោក ព្រាប សុវត្ថិ បាន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​នៅ​សាកលវិទ្យាល័យ​ន័រតុន ផ្នែក​សេដ្ឋកិច្ច និង​ច្បាប់ តែ​លោក​បាន​ព្យួរ​ការ​សិក្សា​ដោយ​សារ​តែ​ភាព​មមាញឹក​ក្នុង​វិស័យ​សិល្បៈខ្លាំងពេក។
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
ទោះបីជាបច្ចុប្បន្ននេះមនុស្សជាច្រើនបានសម្លឹងឃើញថា ព្រាប សុវត្តិបានក្លាយជាតារាមួយដួងឈានមកដល់ចំណុចត្រចះត្រចង់នៃពិភពសិល្បៈ ទៅហើយក្ដីប៉ុន្តែសំរាប់ទស្សនៈផ្ទាល់របស់លោក លោកយល់ថា «ខ្ញុំមើលមកខ្លួនឯងពេលនេះពុំមែនជាមនុស្សអស្ចារ្យ ឬ ក៏ល្បីអ្វីទេខ្ញុំគិតហើយថាខ្ញុំគួរតែខិតខំបន្តទៀតក្នុងអាជីពសិល្បៈចម្រៀងមួយនេះ​» ។
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
មហាជនតែងតែស្ញើចសរសើរថាលោកជា កូនល្អ​ ស្វាមីដ៏ល្អ និង ជាឪពុកដ៏ល្អផងដែរ ថ្មីៗនេះ ព្រាប សុវត្ថិ កាន់តែល្បីល្បាញខ្លាំងតាមរយៈកញ្ចក់ទូរទស្សន៍ លោកមានតួនាទីជា judge ក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol , Judge ក្នុងកម្មវិធី Cambodian’s Got Talent និងក៏កំពុងធ្វើជា coach របស់កម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺ The Voice Kids Cambodia ថ្មីៗនេះផងដែរ លោកបានទទួលមេដាយ ផ្នែកបរិស្ថានពីរដ្ឋាភិបាលផ្នែកបរិស្ថានផងដែរ ៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source khempire.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3723