This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

មក​ដឹង​ពី​ប្រាក់កម្រៃ​សិល្បករ​របាំ​បុរាណ​ចេញ​សម្ដែង​ក្រៅ​ប្រទេសម្តងៗ

Words
70
Reading
1 min
9y
Listen to this post
~1 min


សិល្បករ​ផ្នែក​របាំ​បុរាណ​ដែល​មាន​ក្របខណ្ឌ​រដ្ឋ​ចេញ​ទៅ​សម្ដែង​ក្រៅ​ប្រទេស​ម្ដង​ៗ​ត្រូវ​បាន​រដ្ឋាភិបាល ជា​អ្នក​គិត​ប្រាក់​ជូន​សិល្បករ​ទាំង​អស់ ដោយ​គុណ​ទៅ​តាម​ថ្ងៃ​ដែល​ទៅ។
<figure>
<figcaption>រូបតំណាង</figcaption></figure>
បើ​តាម​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​លោក ប៊ុត ចាន់ណា ប្រាប់ Sabay ថា ការ​នាំ​សិល្បករ​ចេញ​ទៅ​សម្ដែង​របាំ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ សិល្បករ​ដែល​មាន​ក្របខណ្ឌ​រដ្ឋ គឺ​រដ្ឋ​ជា​អ្នក​ផ្ដល់​ប្រាក់(ប្រាក់​ជាប់​ហោប៉ៅ) ជូន​ដល់​សិល្បករ ដោយ​គិត​ទៅ​តាម​ថ្ងៃ​ដែល​ចេញ​ទៅ។ ចំពោះ​ចំនួន​ទឹក​ប្រាក់​ដែល​សិល្បករ​ទទួល​បាន​ពេល​ចេញ​សម្ដែង​ក្រៅ​ប្រទេស គិត​ទៅ​តាម​តួនាទី​ និង​តំណែង​របស់​មន្ត្រី​រដ្ឋ។
<figure>
<figcaption>ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាពលោក ប៊ុត ចាន់ណា</figcaption></figure>
ទឹក​ប្រាក់​រដ្ឋាភិបាល​ផ្ដល់​ដល់​សិល្បករ (ប្រាក់​ជាប់​ហោប៉ៅ) ពេល​ចេញ​សម្ដែង​ក្រៅ​ប្រទេស៖

  • ប្រធាន​នាយកដ្ឋាន​ទទួល​បាន ៣០ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ
  • អនុប្រធាន​នាយកដ្ឋាន​ទទួល​បាន ២៥ ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ
  • ប្រធាន​ការិយាល័យ​ទទួល​បាន ២៥ ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ
  • បុគ្គលិក​ទទួល​បាន ២០ ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ
លោក​បញ្ជាក់​បន្ថែម​ថា រាល់​ការ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ភាគ​ច្រើន​សិល្បករ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ប្រទេស​ដែល​អញ្ជើញ​នោះ​ឡើយ ដោយ​ប្រទេស​ខ្លះ​គ្រាន់​តែ​ជូន​ជា​សំបុត្រ​យន្តហោះ​កន្លែង​ស្នាក់​នៅ និង​អាហារ​តែប៉ុណ្ណោះ។ លោក​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ ភាគ​ច្រើន​ពេល​សិល្បករ​ចេញ​សម្ដែង​ក្រៅ​ប្រទេស រដ្ឋាភិបាល​ជា​អ្នក​ចេញ​ថ្លៃ​សំបុត្រ​យន្ត​ហោះ​ឱ្យ​សិល្បករ។

“យើង​ជូន​ប្រាក់​គាត់​នេះ គិត​ទៅ​តាម​ថ្ងៃ​ដែល​ធ្វើ​ការ​ទេ ព្រោះ​គាត់​ជា​បុគ្គលិក​រដ្ឋ​ ដូច្នេះ​រដ្ឋ​ជា​អ្នក​ចំណាយ ទោះ​ទៅ​ប្រទេស​ជិត​ ឬ​ឆ្ងាយ​ក៏​ទទួល​បាន​ប៉ុណ្ណឹង​ដែរ បើ​គាត់​ចេញ​ទៅ​១០​ថ្ងៃ យើង​យក​ប្រាក់​ដែល​គាត់​បាន​ក្នុង​១ថ្ងៃ​គុណ​នឹង​១០​ទៅ​ឃើញ​ហើយ”។
<figure>
</figure>
បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ដដែលនេះ គិត​ពី​ការ​នាំ​យក​របាំ​បុរាណ និង​របាំ​ប្រពៃណី​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន​នេះ បាន​សម្ដែង​ស្ទើរ​តែ​គ្រប់​ទ្វីប​លើ​សកល​លោក ហើយ​បើ​គិត​ជា​ប្រទេស បាន​រាប់​រយ​ប្រទេស​ហើយ៕

Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/4952