This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

វិធីសាស្រ្ត​ពង្រីក​អាជីវកម្ម​ ឱ្យហួសពី​ព្រំដែន

Words
177
Reading
1 min
9y
Listen to this post
~1 min


ស្ថានិកក្រុមហ៊ុនថ្មីពីររូប ចែករំលែកបទពិសោធន៍ អំពីរបៀបដែលគេពង្រីកក្រុមហ៊ុន ដោយជោគជ័យ ទៅក្នុងដែនដីថ្មី នៃតំបន់អាស៊ីអាគ្នេយ៍។
<figure>alt
</figure>
មហិច្ឆតារបស់ស្ថាបនិកក្រុមហ៊ុន មិនចង់ត្រឹមតែបង្កើតពាណិជ្ជកម្មមួយ នៅក្នុងកន្លែងតែមួយនោះទេ ប៉ុន្តែគេចង់ពង្រីកក្រុមហ៊ុន ទៅក្នុងប្រទេសឱ្យកាន់តែច្រើន។ បទពិសោធន៍បែបនេះ ជាដំណើរវិវត្តន៍របស់ក្រុមហ៊ុន Kalibrr និង C88 Financial Technologies ដែលកំពុងតែប្រតិបត្តិការ នៅក្នុងប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីដូចគ្នា។

Kalibrr ជាក្រុមហ៊ុនជួយស្វែងរកការងារ ដែលបង្កើតឡើងក្នុងប្រទេសហ្វីលីពីន ហើយបច្ចុប្បន្ននេះ កំពុងតែពង្រីកប្រតិបត្តិការ ទៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ចំណែកក្រុមហ៊ុន C88 វិញជាទីផ្សារហិរញ្ញវត្ថុលើអ៊ីនធឺណិត ដែលមានដើមកំណើត​ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយកំពុងតែប្រតិបត្តិការ ក្នុងប្រទេសហ្វីលីពីន។

លោក Dexter Ligot-Gordon សហស្ថាបនិកនិងជា CEO ក្រុមហ៊ុន Kalibrr និយាយថា គេជ្រើសរើសពង្រីកខ្លួន ចេញពីប្រទេសហ្វីលីពីន ទៅកាន់ប្រទេសឥណ្ឌូនេស៊ ដោយសារគេតែងតែចង់សាកល្បងទីផ្សារ ក្នុងតំបន់។ ក្រៅពីនេះក៏មានភាពស្រដៀងគ្នាច្រើនដែរ រវាងប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ដោយសារប្រទេសទាំងពីរនេះ មានអត្រាប្រជាជនប្រើប្រាស់ ទូរសព្ទទំនើបច្រើន ហើយការប្រើប្រាស់បណ្តាញសង្គម ក៏មានច្រើនដូចគ្នា។

ចំពោះក្រុមហ៊ុន C88 Financial Technologies វិញមានស្ថាបនិកមួយរូប ជាជនជាតិហ្វីលីពីន ហើយស្ថាបនិកពីររូបផ្សេងទៀត ក៏ធ្លាប់នៅក្នុងក្រុងម៉ានីលជាច្រើនឆ្នាំដែរ។ លោក JP Ellis ជាសហស្ថានិកនិងជា CEO ក្រុមហ៊ុន C88 Financial Technologies និយាយថា “អ្នកអាចនិយាយបានថាក្រុមហ៊ុននេះ ចាប់ផ្តើមបង្កើតឡើង ក្នុងក្រុងម៉ានីល ដោយសារក្រុមការងារវិស្វកម្ម និងផលិតមានទីតាំងធំនៅទីនេះ តាំងពីឆ្នាំ២០០៨មក។ ហេតុដូច្នេះហើយ ការសម្រេចចិត្តពង្រីកប្រតិបត្តិការ ពាណិជ្ជកម្ម នៅក្នុងប្រទេសហ្វីលីពីន គឺជារឿងសមហេតុផលណាស់ ហើយជាក់ស្តែងក៏វា មានដំណើរការល្អដែរ”។

ប្រសិនបើអ្នកកំពុងតែពិចារណា​ ចង់ពង្រីកអាជីវកម្ម ទៅឱ្យហួសពីប្រទេសកំណើត នៅក្នុងតំបន់អាស៊ាន សូមស្តាប់ដំបូន្មាន ស្ថាបនិកក្រុមហ៊ុនទាំងពីរនេះ​៖

១/ ត្រូវមានមនុស្សរឹងមាំ ប្រចាំតំបន់ដែលចង់ពង្រីកទៅ

លោក Gordon និយាយថា ជារឿងសំខាន់ដែលត្រូវមានមនុស្សរឹងមាំ ប្រចាំតំបន់ ហើយនៅក្នុងករណីក្រុមហ៊ុន Kalibrr គេប្រើប្រាស់អ្នកគ្រប់គ្រង ប្រចាំប្រទេសដែលស្គាល់ទីផ្សារច្បាស់។ អ្នកគ្រប់គ្រងប្រចាំប្រទេសនេះ អាចទាក់ទងជាមួយនឹងវិនិយោគិន និងអតិថិជន ព្រមទាំងអាចជួយតម្រង់ទិស នៅក្នុងតំបន់នោះទៀតផង។

២/ ចាប់ដៃគូឱ្យត្រូវ

ជារឿងសំខាន់ដែលអ្នកត្រូវគិតឱ្យបានច្បាស់ថា នរណាជាវិនិយោគិន និងអតិថិជនរបស់អ្នក។ លោក Gordon ពន្យល់ថា “វានឹងធ្វើឱ្យមានភាពខុសគ្នា រវាងមនុស្សដែលអ្នកនឹងធ្វើការជាមួយ”។ ផ្ទុយទៅវិញការចាប់ដៃគូខុស​ នឹងធ្វើមនុស្សខ្លះ មិនចង់ធ្វើការជាមួយអ្នកឡើយ។

៣/ បត់បែនទៅតាមតំបន់ថ្មី ប៉ុន្តែត្រូវរក្សាគុណតម្លៃដើមរបស់ខ្លួន

លោក Gordon ប្រាប់ថា មនុស្សម្នាក់អាចសម្រេចចិត្ត ដោយផ្អែកលើរបត់និងចរន្តនៃទីផ្សារ របស់ប្រទេសនីមួយៗ។ ហេតុដូច្នេះហើយយុទ្ធសាស្រ្ត ធ្វើទីផ្សារគួរតែមានលក្ខណៈ សម្របសម្រួលទៅតាមតំបន់។ ប៉ុន្តែក្នុងពេលបត់បែន ក៏មិនត្រូវធ្វើឱ្យបាត់បង់ គុណតម្លៃផលិតផល ឬសេវាកម្ម ដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុននោះទេ។

៤/ ត្រូវចងចាំថាទីផ្សារអាស៊ាន មានលក្ខណៈខុសពីកន្លែងផ្សេងទៀត

លោក Ellis ពន្យល់ថា នៅក្នុងតំបន់អាស៊ាន បើទោះជាទីផ្សារ នៅក្នុងតំបន់អាចមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែទីផ្សារនីមួយៗ នៅតែមានភាពខុសគ្នាដដែល ទាំងក្នុងទិដ្ឋភាពរចនាសម្ពន្ធ ច្បាប់ទម្លាប់ អតិថិជន និងភាសា។

៥/ ដោះស្រាយបញ្ហាដែលអ្នកប្រឈមនៅក្នុងទីផ្សារដំបូងរបស់អ្នក

លោក Gordon ប្រាប់ថា រឿងសំខាន់គឺត្រូវដោះស្រាយបញ្ហា នៅក្នុងទីផ្សារទីមួយរបស់អ្នក ឱ្យបានរួចរាល់មុននឹងពង្រីក ទៅក្នុងទីផ្សារថ្មី។ ធ្វើឱ្យឃើញជាក់ច្បាស់ថា ដំណោះស្រាយដែលអ្នកប្រគល់ជូនទីផ្សារនោះ​ ត្រូវចំនឹងបញ្ហាដែលកំពុងតែមាន ហើយអតិថិជន អាចទទួលយកបានយ៉ាងពេញចិត្ត។

Source thephnompenhtimes.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/6343