This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.
ព័ត៌មានចុងក្រោយបានអះអាងថា អ្នកបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ អតីត The Voice Cambodia គឺលោកជ័យ រិន ដែលត្រូវគេស្គាល់ថា ជាអតីតស្វាមីរបស់នាង និងជាមន្ត្រីគយសំបូរទ្រព្យ។ ហេតុការណ៍នៃការបាញ់សម្លាប់នេះ គឺកើតឡើងនៅម្ដុំទូរទស្សន៍អប្សរា នៅក្នុងមន្ទីរព្យាបាលសម្រស់ធំមួយ ដោយអតីតស្វាមីនាង បានជិះម៉ូតូមកបាញ់សម្លាប់នាងចោលចំនួន៣គ្រាប់ ហើយក៏បាញ់សម្លាប់ខ្លួន តាមក្រោយ ក្រោយពីដឹងថាមិនអាចរត់រួច។
នាងបានបង្ហោះនៅលើហ្វេសប៊ុកថា ទើបតែបានត្រលប់មកពីក្រុងប៉ោយប៉ែត្រ ហើយនាងក៏បានLive ប្រាប់អ្នកគាំទ្រថា ជិតដល់ម៉ោងថតកាលពី៣ម៉ោងមុនផងដែរ ប៉ុន្តែនៅពេលល្ងាចថ្ងៃទី១៦ តុលា ក៏មានហេតុការណ៍បាញ់សម្លាប់នាងតែម្ដង។ មានការបញ្ជាក់ថា បុរសដែលបាញ់សម្លាប់នាង គឺបានបែកគ្នាក្រោយពីនាងល្បីឈ្មោះ និងមានការអះអាងថា ហេតុការណ៍ដែលនាំឲ្យឈានដល់បាញ់ប្រហារនោះ គឺពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិក្រោយពេលចែកផ្លូវ៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure></figure>
Source postnews.media
Posted from my blog with SteemPress : http://khmernewsshare.com/archives/4433