អបអរសាទរ! ភរិយារបស់លោក មួន ម៉ារ៉ា ប្រសូតបានបុត្រី គួរឲ្យស្រឡាញ់ម្នាក់ហើយ!
(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យសប្បាយរីករាយ និងរំភើប ដល់លោកប៉ាសម័យថ្មី លោក មួន ម៉ារ៉ា ខណៈកាលពីថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ភរិយារបស់លោក ប្រសូតបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានមុខមាត់កាត់ទៅរកឪពុកផង ម្ដាយផង ពិតជាស្រស់ស្អាត និងគួរឲ្យស្រឡាញ់ខ្លាំងណាស់។
ក្នុងនោះ លោក មួន ម៉ារ៉ា បានបង្ហាញអារម្មណ៍រំភើប នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «កូនស្រី មូស របស់ប៉ាគួរឲ្យស្រឡាញ់ណាស់ មានទម្ងន់ ២គីឡូ៩ខាំកន្លះ កើតនៅថ្ងៃសុក្រ ទី ២០ ខែតុលា ឆ្នាំ ២០១៧ នាវេលាម៉ោង ៩៖៥៩ នាទីព្រឹក ! ច្រមុះបានជាងបង Fly តិច។ សូមឲ្យប្រពន្ធសម្លាញ់ឆាប់ជាសះស្បើយ ហើយសុខភាពល្អទាំងម៉ាក់និងកូន»។
ដោយលាយឡំជាមួយក្ដីរំភើប និងរំជើបរំជួល ព្រោះបានក្លាយជាប៉ាសម័យថ្មីម្ដងទៀតហើយ ខណៈដែលកាលពីពេលថ្មីៗនេះ អតីតតារាចម្រៀង លោក មួន ម៉ារ៉ា បានទម្លាយប្រាប់ថា លោកមានអារម្មណ៍អន្ទះសារ ចង់ជួបមុខកូនស្រីទី២ ក្នុងពេលឆាប់ៗខាងមុខដ៏ខ្លី ប៉ុន្តែពេលនេះ លោកសម្រេចបានដូចបំណងហើយ។
គួរបញ្ជាក់ថា លោក មួន ម៉ារ៉ា បានរួមរស់ជាមួយភរិយា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងទទួលបានចំណងដៃកូនប្រុស ដែលមានវ័យជាង២ឆ្នាំ និងកូនស្រី ម្នាក់ ដែលទើបតែប្រសូត កាលពីថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ នាវេលាម៉ោង ៩៖៥៩ នាទីព្រឹក កន្លងទៅនេះ៕
<figure>
<figcaption>ភរិយារបស់លោក មួន ម៉ារ៉ា ប្រសូតបានបុត្រី គួរឲ្យស្រឡាញ់ម្នាក់</figcaption></figure>

Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/5174