This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

គ្រាន់តែដឹងថា យាយផាន់ ស្លាប់ភ្លាម នាយកុយ និងនាយក្រឹម ប្រញាប់ទៅបុណ្យសពមុនគេ!

Words
98
Reading
1 min
9y
Listen to this post
~1 min

ភ្នំពេញ៖ លោកយាយ ចាន់ ស៊ីផាន់ ដែលជាតារាសម្តែងជើងចាស់ បានទទួលមរណៈភាពហើយនៅជន្មាយុ៩៣ឆ្នាំ កាលពីល្ងាចថ្ងៃទី១១ វិច្ឆិកា នៅវេលាម៉ោង៤រសៀល ដោយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារនៃសព។

ជាការពិតណាស់ តារាកំប្លែងភ្នែកតូច នាយកុយ និងនាយក្រឹម អ្នកទាំងពីរគឺជាមនុស្ស ដែលលោកយាយបានចង់ជួបនៅដង្ហើមចុងក្រោយនោះ នៅក្នុងនោះ គឺនាយកុយ បានសម្រេចបំណងរបស់គាត់ និងសួរសុខទុក្ខគាត់ នៅឯមន្ទីរពេទ្យផ្ទាល់តែម្តង។
<figure>
</figure>
ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ដំណឹងដែលបានថាលោកយាយទទួលមរណៈភាព បានដឹងដល់ តារាកំប្លែងល្បីឈ្មោះទាំង២រូប នាយកុយ និងនាយក្រឹម ប្រញាប់មកពិធីបុណ្យ ដោយទឹកមុខក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ដែលបាត់បង់លោកយាយបែបនេះ។

ផ្អែកតាមហ្វេកប៊ុករបស់ តារាកំប្លែងនាយកុយ បានសរសេរទាំងក្រៀមក្រំថា៖ «ថ្ងៃមុនបានជួបម៉ែផាន់ នៅមន្ទីពេទ្យសូវៀត ឥលូវមកជួបម៉ែផាន់គាត់បានលាចាកលោកនេះហើយ សូមម៉ែទៅឲ្យបានសុខចុះ»។

យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនពិតជាកោតសរសើរ ទៅដល់ទឹកចិត្តរបស់លោកមែនទែន ដែលមិនភ្លេចតារាសម្តែងជើងចាស់ម្នាក់នេះ ទោះបីជាលោកយាយបានចាកឆ្ងាយពីលោកនេះក៏ពិតមែន៕
<figure>
<figcaption>តារាកំប្លែងនាយកុយ ក្នុងពិធីបុណ្យសពលោកយាយ ចាន់ ស៊ីផាន់</figcaption></figure>

<figcaption>តារាកំប្លែងនាយក្រឹម ក្នុងពិធីបុណ្យសពលោកយាយ ចាន់ ស៊ីផាន់</figcaption></figure>

Source www.khmerload.com

Posted from my blog with SteemPress : http://khmernewsshare.com/archives/6316