ភ្នំពេញ៖ គ្រប់គ្នាប្រហែលជាបានជ្រាបហើយ ពីការវិលត្រឡប់ចូលសិល្បៈជាថ្មីរបស់កញ្ញា ពេជ្រ សូលីកា តាមរយៈការបង្ហើរសំនៀងរួមគ្នាជាមួយដៃគូចាស់លោក នីកូ ក្នុងបទ«លាក់បាំង»។
ការវិលមកវិញរបស់ម្ចាស់ហាងបាយ «អូនអ៊ូក» ពិតជាបានបង្កភាពភ្ញាក់ផ្អើលជាខ្លំាងដល់អ្នកគាំទ្ររបស់កញ្ញា។ ហើយបើទោះជាបាត់មុខពីវិស័យមួយនេះច្រើនឆ្នាំក្ដី ក៏ពេជ្រ សូលីកា នៅតែមានប្រជាប្រិយភាពមិនចាញ់មុននោះទេ ។
ប៉ុន្តែអ្វីដែលយើងមិននឹកស្មានដល់នោះ ម្ចាស់បទ«ថ្វាយបងឲ្យគេ» រូបនេះមានអ្នកគាំទ្រស្មោះស្ម័គ្រខ្លាំង រហូតដល់ថ្នាក់ប្រើពេលវេលាដល់ទៅ៧ឆ្នាំ ក្នុងការរង់ចាំជួបមុខ ក៏ដូចជាថតរូបជាមួយកញ្ញាផ្ទាល់ទៀតផង ។ នេះបើតាមសម្ដីដែលហ្វេនរបស់កញ្ញា បានបង្ហោះ។
<figure>
<figcaption>សារដែលហ្វេន សូលីកា បានបង្ហោះក្នុងបណ្ដញសង្គម</figcaption></figure>
ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ មិនបានធ្វើឲ្យអ្នកគាំទ្រ អស់សង្ឃឹមឡើយ ព្រោះពេលនេះហ្វេនកម្សត់នោះបានសម្រេចបំណង ដែលគេប៉ងប្រាថ្នាហើយ៕
<figure>
<figcaption>ពេជ្រ សូលីកា និងហ្វេនកម្សត់</figcaption></figure>
<figure>
<figcaption>ពេជ្រ សូលីកា និងហ្វេនកម្សត់</figcaption></figure>
<figure>
<figcaption>ពេជ្រ សូលីកា និងនីកូ</figcaption></figure>
<figure>
<figcaption>ពេជ្រ សូលីកា និងនីកូ</figcaption></figure>
<figure>
<figcaption>ពេជ្រ សូលីកា</figcaption></figure>
<figure>
<figcaption>ពេជ្រ សូលីកា</figcaption></figure>
Source www.khmerload.com