លោកយាយជប៉ុន វ័យ៨៩ឆ្នាំ ធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើច ដោយសារស្ទីលថតរូបចម្លែកខ្លាំង
មនុស្សភាគច្រើនគិតថា បច្ចេកវិទ្យាគឺសម្រាប់មនុស្សវ័យក្មេង ប៉ុន្តែលោកយាយ Kimiko Nishimoto មិនគិតដូច្នោះទេ។ ស្រ្តីជនជាតិជប៉ុន វ័យ៨៩ឆ្នាំរូបនេះ តែងតែធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ និងផ្ទុះសំណើច ជាមួយនឹងស្ទីលថតរូបចម្លែកៗគ្មានពីរ និងសមត្ថភាពកែរូបថតរបស់ខ្លួន។
<figure>
<figcaption>លោកយាយ Kimiko Nishimoto</figcaption></figure>
លោកយាយ Nishimoto ចេះថត និងកែរូបរបស់ខ្លួន អស់រយៈពេល ១៧ឆ្នាំមកហើយ និងបានចាប់ផ្ដើមប្រលូកក្នុងវិស័យថតរូបនេះ នៅអាយុ៧២ឆ្នាំ។ លោកយាយបានរៀនវាពីកូនប្រុស រហូតបានដឹងថា ខ្លួនពិតជាមានទេពកោសល្យផ្នែកថតរូបនេះ។ ភ្លាមៗនោះ លោកយាយ Nishimoto បានលង់ខ្លួនស្រលាញ់ការថតរូបខ្លាំង និងបន្តរៀនថតរូបដោយខ្លួនឯងតែម្តង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ លោកយាយមានការតាំងពិពណ៌ដំបូងរបស់ខ្លួន នៅឯសារមន្ទីរក្នុងទីក្រុង Kumamoto រយៈពេល១០ឆ្នាំក្រោយប្រលូកក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នលោកយាយកំពុងគ្រោងតាំងបង្ហាញរូបថតរបស់ខ្លួន នៅឯសាលរូបភាពរបស់ក្រុមហ៊ុន Epson នៅក្នុងទីក្រុងតូក្យូ ក្រោមចំណងជើងជាភាសាជប៉ុនថា Asobokane ឬជាភាសាអង់គ្លេសថា Let's Playទៀតផង៕
ចង់ដឹងថា រូបថតរបស់លោកយាយ Nishimoto យ៉ាងណា ទៅទស្សនាទាំងអស់គ្នា៖
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source news.sabay.com.kh
Posted from my blog with SteemPress : http://khmernewsshare.com/archives/6647