This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

អនុវត្តគន្លឹះទាំង៤នេះ ​ដើម្បីក្លាយ​ជា «​មនុស្ស​ពូកែ​រៀបចំ​ពេលវេលា​យ៉ាងមានប្រសិទ្ធភាព»

Words
45
Reading
1 min
9y
Listen to this post
~1 min

ពេលវេលាជាមាសប្រាក់ ហើយបើអ្នកចំណាយពេលអសារបង់ហើយនោះ កុំសង្ឃឹមថាអាចវិលត្រលប់ទៅវិញបានឲ្យសោះ។ ហេតុនេះអ្នកគួរចេះពីរបៀបរៀបចំពេលវេលាសម្រាប់ខ្លួនឯងតាមខាងក្រោមនេះ៖


១) ធ្វើអ្វីសំខាន់ជាងគេមុន៖ វាជាវិធីសំខាន់ជាងគេបំផុតក្នុងការគ្រប់គ្រងពេលវេលា។ អ្នកគួរដឹងថាតើកិច្ចការសំខាន់ណាស់ខ្លះដែលចាំបាច់បំពេញ ហើយត្រូវធ្វើវាមុនគេ។ ពេលអ្នកសម្រេចវា ហើយ អ្នកនឹងមានពេលថែមទៀតក្នុងការធ្វើអ្វីផ្សេងបន្ត។

២) សម្រាកឲ្យគ្រប់គ្រាន់៖ ជាការពិតណាស់ អ្នកគួរសម្រាកឲ្យបាន៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ ព្រោះថា អ្នកអាចឲ្យខួរក្បាលសម្រាក ដើម្បីបង្កើនថាមពល គិតបន្តទៀត។។

៣) ផ្ដោតតែលើការងារបានហើយ៖ ដាក់ទូរស័ព្ទឲ្យឆ្ងាយ មិនត្រូវធ្វើអ្វីក្រៅពីការងារដែលអ្នកតាំងចិត្តនោះ ព្រោះថា បើអ្នកធ្វើ ឲ្យរួចតែពីដៃ ហើយបង្វែងអារម្មណ៍ទៅក្រៅនោះ ការងារគឺនៅតែត្រឹមនឹងឯង។

៤) ផ្ដល់ពេលវេលាសប្បាយខ្លះ៖ បើចំណាយពេលច្រើនលើការងារពេក អ្នកក៏នឿយហត់ និងគិតអ្វីលែងចេញដែរ ដូចនេះបើសិនអ្នកអាចចំណាយពេលកម្សាន្តនឹងអ្វីមួយ វា ក៏ជះឥទ្ធិពលល្អដល់អ្នកដែរ៕

Source www.bizkhmer.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/4668