This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ចេះតែស្លេកស្លាំង វិលមុខ អស់កម្លាំង ខ្វះឈាមក្រហមមែនទេ? ញ៉ាំអាហារទាំងអស់នេះ!

Words
98
Reading
1 min
9y
Listen to this post
~1 min

អ្នកដែលមានជំងឺស្លេកស្លាំង តែងមានសភាពដូចជា ឆាប់វិលមុខ ឈឺក្បាល ងងឹតមុខ ហើយមិនអាចបរិច្ចាគឈាមបាននោះទេ។ ដូច្នេះអ្នកគួរមើលថែសុខភាពរាងកាយឱ្យបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺទាំងនេះដោយការងាកទទួលទានអាហារល្អៗជួយចិញ្ចឹមគ្រាប់ឈាមនៅក្នុងខ្លួន និងការពារជំងឺខ្វះគ្រាប់ឈាមផងដែរ។

អាហារទាំងនោះរួមមានដូចជា៖


១) ឈាមសត្វ សត្វថ្លើម និងសាច់សត្វផ្សេងៗ៖ អាហារទាំងនេះសុទ្ធតែមានជាតិដែកជាច្រើនដែលជួយក្នុងការចិញ្ចឹមគ្រាប់ឈាម។ ហើយជាតិដែកដែលមាននៅក្នុងសត្វ អាចធ្វើឱ្យពោះវៀន អាចស្រូបយកបានច្រើនជាងជាតិដែកនៅក្នុងគ្រាប់ធញ្ញជាតិផ្សេងៗ។ ដូច្នេះគួរទទួលទានវាឱ្យបានញឹកញាប់ សម្រាប់អ្នកដែលឧស្សាហ៍ទៅបរិច្ចាគឈាមនានា។
<figure>
<figcaption>សាច់សត្វ</figcaption></figure>
<figure>
<figcaption>ថ្លើមសត្វ</figcaption></figure>
២) បន្លែពណ៌បៃតង៖ ទោះបីជាជាតិដែកពីរុក្ខជាតិមិនមានច្រើនដូចនៅក្នុងសត្វក៏ដោយ តែអ្នកគួរបរិភោគវាដើម្បីការពារការខ្វះជាតិដែក។ បន្លែទាំងនោះមានដូចជា ខាត់ណា ត្រកួន ផ្ទី ជាដើម។

ចំណាំ៖ នៅពេលដែលរាងកាយស្រូបយកជាតិដែកពីរុក្ខជាតិបានតិច យើងគួរតែបរិភោគអាហារដែលមានវីតាមីន C ខ្ពស់ ដើម្បីជួយស្រូបយកជាតិដែក។ អាហារដែលមានវីតាមីន C មានដូចជា ក្រូច ល្ហុង ត្របែក ក្រូចឆ្មារ -ល-។
<figure>
<figcaption>បន្លែពណ៌បៃតង</figcaption></figure>
៣) ស៊ុត៖ ជាអាហារមួយទៀតដែលសម្បូរសារធាតុចិញ្ចឹម មានប្រយោជន៍ណាស់ដល់រាងកាយព្រោះវាមានប្រូតេអ៊ីនច្រើន។ ពិសេសមានបរិមាណរបស់ធាតុដែកដែលនឹងជួយឱ្យឈាមរបស់យើងមានសុខភាពល្អផងដែរ។ គួរចងចាំថា ស៊ុតពណ៌ក្រហម មានជាតិដែកខ្ពស់ជាងស៊ុតពណ៌ស។
<figure>
<figcaption>ស៊ុតពណ៌ក្រហម មានជាតិដែកខ្ពស់ជាងស៊ុតពណ៌ស</figcaption></figure>
៤) គ្រាប់ធញ្ញជាតិផ្សេងៗ៖ ដូចជាសណ្តែកក្រហម សណ្តែកខ្មៅ គ្រាប់អាល់ម៉ុន រួមទាំងស្រូវសាលីជាដើម ជាប្រភពប្រូតេអ៊ីនដ៏ល្អដើម្បីពង្រឹងរាងកាយ ក្រៅពីនេះក៏នៅមានជាតិដែកដែលជួយសាងកោសិកាឈាមក្រហម និងបង្កើនគ្រាប់ឈាមបានយ៉ាងល្អ។
<figure>
<figcaption>គ្រាប់ធញ្ញជាតិផ្សេងៗ</figcaption></figure>
៥) អាហារសមុទ្រ៖ អាហារសមុទ្រដូចជាបង្គា មឹក ក្តាម សុទ្ធតែសម្បូរប្រូតេអ៊ីន និងសារធាតុរ៉ែជាច្រើន ហើយក៏មានជាតិដែកដែលជួយបង្កើនគ្រាប់ឈាមបានយ៉ាងប្រសើរ។ ប៉ុន្តែសូមកុំបរិភោគរបស់ទាំងនេះក្នុងបរិមាណច្រើនពេក ព្រោះជាទូទៅវាមានកាល់ឡូរី និងកូឡេស្តេរ៉ូល ច្រើនណាស់ដែលតាមមកជាមួយ។
<figure>
<figcaption>អាហារសមុទ្រ</figcaption></figure>
បន្ថែមពីលើអាហារទាំងអស់នេះ អ្នកដែលប្រឈមមុខនឹងភាពស្លេកសាំង ខ្វះឈាមក៏គួរតែ ហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកគ្រប់គ្រាន់ផងដែរ។ ពេលគ្រាប់ឈាមក្រហមត្រូវបានកើនឡើង ហើយរាងកាយមានសុខភាពល្អរឹងមាំ ពេលនេះអ្នកនឹងបាត់អាការៈខ្សោយអស់កម្លាំង វិលមុខ ឈឺក្បាល ជាក់ជាមិនខាន៕

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/4524
ចេះតែស្លេកស្លាំង វិលមុខ អស់កម្លាំង ខ្វះឈាមក្រហមមែនទេ? ញ៉ាំអាហារទាំង... | Ecency