ប្រកាសលក់ផ្ទះចាស់មិនបានប៉ុន្មាន ពេលនេះ បូព្រឹក្ស បានលក់ទាំងផ្ទះថ្មីមួយនេះទៀត
ភ្នំពេញ៖ តារាចម្រៀងស្រីល្បី លេងស្ទីលប្លែកៗ កញ្ញា ទេព បូព្រឹក្ស កំពុងធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ជាខ្លាំង ព្រោះមួយរយៈមុននេះ នាងបានប្រកាសលក់ផ្ទះចាស់របស់នាងទាំងតក់ក្រហល់ ។
ហើយបើតាមអត្ថន័យសារនិងរូបភាពដែល បូព្រឹក្ស បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួនផ្ទះវីឡាដែលនាងកំពុងស្នាក់នៅសព្វថ្ងៃ ក៏ត្រូវបានលក់ចេញ ស្របពេលនាងប្រកាសលក់ផ្ទះចាស់មិនទាន់បានប៉ុន្មានថ្ងៃផង។
យ៉ាងណាមិញ ទេព បូព្រឹក្ស ដែលជាម្ចាស់បទ«Twerk» រូបនេះ ក៏មិនបានបញ្ជាក់ពីមូលហេតុច្បាស់នៃ ការលក់ផ្ទះជាបន្តបន្ទាប់បែបនេះនោះដែរ៕
<figure>
<figcaption>សារដែល បូព្រឹក្ស បានបង្ហោះក្នុងបណ្ដាញសង្គម</figcaption></figure>
<figure>
<figcaption>ផ្ទះដែល បូព្រឹក្ស បានលក់</figcaption></figure>

<figcaption>ផ្ទះចាស់ដែល បូព្រឹក្ស ប្រកាសលក់</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/4872