ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ កូនប្រុសរបស់ កំពូលតារាចម្រៀងព្រាប សុវត្ថិ កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេនៗ ជាពិសេស នារីៗតែម្តង ដោយសារតែ ពួកគេ មានមុខមាត់សង្ហា ជាមួយនឹង រូបរាងដ៏សែនខ្ពស់។
កាលពីថ្មីៗនេះ នៅក្នុងបណ្តាញសង្គម កូនប្រុសរបស់ លោក ព្រាប សុវត្ថិ សុវត្ថិ មុន្នីនាគាំ បានបង្ហោះសកម្មភាព នៅពេលរូបលោក អង្គុយឲ្យគេធ្វើម៉ូតសក់។ ប៉ុន្តែបើមើលឲ្យច្បាស់ទៅ អ្នកសម្អាង និងអ្នកដែលធ្វើម៉ូតសក់ឲ្យ គឺជាអ្នកម្តាយបង្កើតរបស់លោក ឈ្មោះ ឡុង ស្រីមុំ។
មិនតែប៉ុណ្ណោះ បើតាមមើលវីដេអូផ្សេងៗ គឺអ្នកស្រី តែងតែ ធ្វើម៉ូតសក់ ឲ្យស្វាមី និង កូនប្រុសសង្ហាទាំង៣ ផងដែរ។ រកណាបាន មានភរិយា និង អ្នកម្តាយ នៅតាមមើលថែ និង ធ្វើម៉ូតសក់ឲ្យបែបនេះ៕
<figure>
<figcaption>ព្រាប សុវត្ថិ និង កូនប្រុស</figcaption></figure>
<figure>
<figcaption>ព្រាប សុវត្ថិ និង កូនប្រុស</figcaption></figure>
<figure>
<figcaption>លោកស្រី ឡុង ស្រីមុំ</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/6843