This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

សុខ ពិសី គ្រងឈុត​ប្រពៃណី រួចព្រលយ ពាក្យមួយឃ្លា ធ្វើ​ឲ្យ​មហាជន​ពេញចិត្ត​ស្តូក តែម្ដង!

Words
104
Reading
1 min
9y
Listen to this post
~1 min


(ភ្នំពេញ)៖ តារាចម្រៀងសំនៀងផ្អែម មុខមាត់មានមន្តស្នេហ៍ កញ្ញា សុខ ពិសី បន្ទាប់ពីមានប្រជាប្រិយភាពខ្លាំង ក្នុងអាជីពជាអ្នកចម្រៀងហើយ កញ្ញា បានធ្វើឲ្យទស្សនិកជនប្រុសស្រី ជាច្រើនលង់ស្នេហ៍នឹងសម្រស់ ដ៏ស្រស់សោភាពរបស់នាង ខណៈថ្មីៗ នាងបានគ្រងឈុតកូនក្រមុំ ធ្វើឲ្យផ្អើលពេញហ្វេសប៊ុកថា កញ្ញា សុខ ពិសី ពិតជាស្រស់ស្អាតមិនធម្មតា ក្នុងឈុតប្រពៃណីប៉ុន្មានឈុតនេះ។ ផ្ទុយទៅវិញ មិនត្រឹមតែរូបសម្រស់ សោភានោះទេ បើនិយាយពីទឹកចិត្តវិញ កញ្ញា សុខ ពិសី បានធ្វើឲ្យមហាជនជាច្រើន កោតសរសើរ ព្រោះនាង ចេះស្រឡាញ់ ថែរក្សាសម្លៀកបំពាក់ខ្មែរ ក៏ដូចជាវប្បធម៌ខ្មែរផងដែរ។

ជាការគត់សម្គាល់ គេសង្កេតឃើញថា ម្ចាស់បទ «គេមិនស្រឡាញ់យើងទេ» គឺ កញ្ញា សុខ ពិសី មួយរយៈមកនេះ នាងកាន់តែពង្រីក នូវប្រជាប្រិយភាពយ៉ាងខ្លាំង ខណៈប៉ុន្មានខែ មុន នាងទៅច្រៀងនៅឯកូរ៉េ ដោយមានទស្សនិកជន នៅទីនោះគាំទ្រជាច្រើន។ ចំណែកឯអាជីពសិល្បៈវិញ ក្រៅពីធ្វើជាអ្នកចម្រៀង ដ៏មានប្រជាប្រិយភាពហើយ គឺ នាងថតសំអាងការទៀតផង។ ទាំងនេះបញ្ជាក់ថា កញ្ញា សុខ ពិសី ពិតជាមានទេពកោសល្យ មិនធម្មតា។

យ៉ាងណាមិញ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី កញ្ញា សុខ ពិសី បានសរសេរពាក្យមួយឃ្លារថា «ទោះនាងខ្ញុំជាតារាចម្រៀងស្លៀកពាក់ បែបសម័យ ប៉ុន្តែនាងខ្ញុំ មិនដែលភ្លេចសម្លៀកបំពាក់ បែបខ្មែរបុរាណយើងឡើយ ស្រឡាញ់អ្វីដែលជារបស់ខ្មែរ»។ ជាមួយនឹងប្រយោគមួយឃ្លានេះ កញ្ញា សុខ ពីសី បានធ្វើឲ្យមហាជនពេញចិត្ត ស្តូកតែម្ដង។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា កញ្ញា សុខ ពិសី គ្រងឈុតប្រពៃណី ស្រស់ស្អាតដ៏កម្រិតណានោះ សូមទស្សនាទាំងអស់គ្នា៖
<figure>
<figcaption>សុខ ពិសី</figcaption></figure>
<figure>
<figcaption>សុខ ពិសី</figcaption></figure>
<figure>
<figcaption>សុខ ពិសី</figcaption></figure>
<figure>
<figcaption>តារាចម្រៀងស្រី សុខ ពិសី</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/7522