This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ពេលនេះ ខ្ញុង ហ៊ានបង្ហោះរូបស្វីតជាមួយគូស្នេហ៍ ដោយលែងលាក់លៀម!

Words
92
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ កាលពីមួយរយៈមុននេះ តារាកំប្លែងពូកែសម្តី នាង ខ្ញុង និងតារាកំប្លែងរួមក្រុម នាយ កៃដ ត្រូវបានទម្លាយថា អ្នកទាំងពីរកំពុងតែទំនាក់ទំនងស្នេហ៍ស្អិតរមួតជាមួយគ្នា រហូតឈានដល់ មានការដឹងឮពីចាស់ទុំទាំងសងខាង ថែមទាំង បានបោះទុនរកស៊ីជាមួយគ្នា ទៅលើមុខរបរទទួលធ្វើម្ហូបការ កាត់សក់ និងជួលភ្លេងខ្មែរ-ភ្លេងសម័យ ថែមទៀតផង។
<figure>
</figure>
ទាក់ទងនឹងរឿងនេះផងដែរ អ្នកមេម៉ាយកូន១ នាង ខ្ញុង ធ្លាប់បានធ្វើការច្រាលចោលម្តងទៅហើយ ចំពោះដំណឹងលេចឮមួយនេះ។ ប៉ុន្តែមិនថាយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងជិតបានឡើយ ដោយតាមរយៈសកម្មភាព និងទង្វើយកចិត្តទុកដាក់មើលថែគ្នា លើសពីមិត្តរួមការងារ ដែលជាពិសេសនោះ គេតែងគេសង្កេតឃើញថា អ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នារហូត សូម្បីតែពេលទៅធ្វើការ ឬក៏ទៅវត្តធ្វើបុណ្យ ក៏មាននាយ កៃដ ទៅតាមជាមួយយ៉ាងស្អិត ដូចជាគូស្នេហ៍ល្អូកល្អឺននឹងគ្នាដូច្នោះដែរ។

ដោយឡែក ថ្មីៗនេះ នាយ ខ្ញុង ក៏ស្រាប់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្ញើលជាថ្មីម្តងទៀត ដោយនាងបានបានបង្ហោះរូបថត ស្និតស្នាល ជាមួយនឹងនាយ កៃដ ប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង ដែលវារឹតតែបញ្ជាក់កាន់តែច្បាស់ពី ទំនាក់ទំនងស៊ីជម្រៅរបស់ គូស្នេហ៍មួយគូនេះផងដែរ៕
<figure>
<figcaption>ខ្ញុង បង្ហោះរូបជាមួយ នាយ កៃដ ដោយបើកចំហរ</figcaption></figure>
<figure>
<figcaption>ខ្ញុង បង្ហោះរូបជាមួយ នាយ កៃដ ដោយបើកចំហរ</figcaption></figure>
<figure>
<figcaption>ខ្ញុង បង្ហោះរូបជាមួយ នាយ កៃដ ដោយបើកចំហរ</figcaption></figure>
<figure>
<figcaption>ខ្ញុង និង នាយ កៃដ</figcaption></figure>
<figure>
<figcaption>ខ្ញុង និង នាយ កៃដ</figcaption></figure>
<figure>
<figcaption>ខ្ញុង និង នាយ កៃដ</figcaption></figure>
<figure>
<figcaption>ខ្ញុង និង នាយ កៃដ</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3852