This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

បាត់​មុខ​យូរ ​ឥលូវ​កែវ រំ​ចង់ ​ត្រឡប់មក​​សង្វៀន​​ប្រដាល់​​សា​រជា​ថ្មី​​

Words
30
Reading
1 min
9y
Listen to this post
~1 min



​ជើង​ខ្លាំង​ប្រដាល់​ល្បីឈ្មោះ​របស់​កម្ពុជា កែវ រំ​ចង់ នឹង​ត្រឡប់មក​អង្រួន​សង្វៀន​ប្រដាល់​គុន​ខ្មែរ សារជាថ្មី នាពេល​ខាងមុខនេះ ក្រោយ​អវត្តមាន​មួយរយៈ​ធំ​។

​បើតាមសារព័ត៌មាន kunkhmer ឱ្យដឹងថា អ្នក​ប្រដាល់​កំពូល​ប្រជាប្រិយភាព​រូបនេះ នឹងត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស នា​សប្ដាហ៍​ទី​៤ ខែធ្នូ​ខាងមុខ ក្នុង​កម្មវិធី​ប្រកួត​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​។​

​កីឡាករ កែវ រំ​ចង់ បាន​ខកខាន​ឡើង​សង្វៀន​ប្រហែល​មួយឆ្នាំ​មកហើយ បន្ទាប់ពី​រូបគេ​មាន​បញ្ហា​របួស​ឆ្អឹង​ដៃ ក្នុង​ឧបទ្ទេវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ចុងឆ្នាំ​២០១៦​កន្លងទៅ​៕

Source vayofm.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/5095