(ភ្នំពេញ)៖ លោក ហម សុធានិត គឺជាតារាសម្ដែងដ៏ល្បីល្បាយមួយរូប ក្នុងទសវត្សរ៍ ៩០-២០០០។ លោកត្រូវបានទស្សនិកជនទូទាំងប្រទេសស្គាល់យ៉ាងច្បាស់ តាមរយៈការសម្ដែងរឿង «តេជោតំឌិន» ដោយលោកធ្វើជាតួឯកក្នុងរឿងនេះ ប៉ុន្ដែមួយរយៈធំមកហើយ វត្តមានរបស់លោក ត្រូវបានឃ្លាតឆ្ងាយពីពិភពសិល្បៈ ជាហេតុធ្វើឲ្យទស្សនិកជនមានការសង្ស័យថា ប្រហែលជាលោក ទៅរស់នៅបរទេសបាត់ទៅហើយ។ ដោយឡែក បច្ចុប្បន្ននេះ លោកកំពុងរស់ក្នុងប្រទេសកម្ពុជានៅឡើយទេ។
ជាក់ស្ដែង ផេក «Movie Star Research» បានទម្លាយថា «លោក ហម សុធានិត ដែលទស្សនិកជនភាគច្រើន ស្គាល់លោកយ៉ាងច្បាស់បំផុត គឺលោកជាតួឯកប្រុសនៅក្នុងរឿង តេជោតំឌិន។ កាលពីទសវត្សរ៍ ៩០-២០០០ លោក ហម សុធានិត គឺជាតារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប នៅក្នុងពិភព ខ្សែភាពយន្ត ក៏ដូចជាក្នុងពិភពចម្រៀងកាយវិការ Karaoke ។ ជាច្រើនឆ្នាំមកនេះ បន្ទាប់ពីលោក ហម សុធានិត បានចាកចេញពីពិភពសិល្បៈ ធ្វើឲ្យមហាជនជាច្រើន យល់ថាប្រហែលជាលោកទៅរស់នៅ ឯបរទេសបាត់ទៅហើយ ប៉ុន្តែតាមការពិតលោកមិនបានទៅរស់នៅ ឯបរទេសដូចអ្វីដែលបងប្អូនមួយចំនួនស្មាននោះទេ»។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអតីតតារាសម្ដែងលោក ហម សុធានិត កំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ហើយលោកមាន ឋានៈជា ឧត្ដមសេនីយ៍ត្រីផ្កាយ ១ទៀតផង នេះជារូបគាត់ពីមុននឹងរូបបច្ចុប្បន្ននេះនៅខាងក្រោមៗ៕
<figure>
<figcaption>លោក ហម សុធានិត</figcaption></figure>
<figure>
<figcaption>លោក ហម សុធានិត</figcaption></figure>
<figure>
<figcaption>លោក ហម សុធានិត</figcaption></figure>
<figure>
<figcaption>លោក ហម សុធានិត</figcaption></figure>
Source www.khmerload.com