This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

គង់ សុជាតិ អរគុណ​ចំពោះ​ទឹកចិត្ត​ស្វាមី ដែល​ឆ្លៀត​ពេល​ពី​ការងារ នៅ​ជាមួយ​គ្រួសារ

Words
112
Reading
1 min
9y
Listen to this post
~1 min


(ភ្នំពេញ)៖ ពិធិការិនីចាស់វស្សា អ្នកនាង គង់ សុជាតិ ត្រូវបានគេដឹងថា បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងពិធីករពូកែវោហារស័ព្ទចាក់ទឹកមិនលិច លោក ជា វិបុល អស់រយៈពេលប្រមាណ ៤ ឆ្នាំមកហើយ។ យ៉ាងណាមិញ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ទទួលបានចំណងដៃកូនស្រីរួចមក គេសម្គាល់ឃើញថា ចំណងស្នេហ៍របស់ពិធីករទាំងពីរខាងលើ ហាក់ដូចជា កាន់តែមានភាពល្អូកល្អឺនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានអន់ថយទៅណាសោះ។

អ្នកនាង គង់ សុជាតិ បានបង្ហាញទឹកចិត្តស្រឡាញ់របស់ខ្លួនទៅកាន់ស្វាមី លោក ជា វិបុល តាមរយៈគណនីហ្វេសប៊ុកថា «អរគុណប្តីសំលាញ់ជារៀងរាល់ពេល តែងតែចំណាយពេលវេលាសំរាប់អូន និង ក្រុមគ្រួសារនៅថ្ងៃសំខាន់ សូមអោយបងមានសុខភាពល្អឲ្យបងប្អូនគាំទ្រកាន់តែខ្លាំង រកលុយអោយបានច្រើនៗ ដើម្បីអោយប្រពន្ធទុកដាក់ចិញ្ចឹមកូន Love u my hubby»។

ប្ដីប្រពន្ធមួយគូខាងលើ ពិធីករ លោក ជា វិបុល និងអតីតពិធីការិនី អ្នកនាង គង់ សុជាតិ អាចនិយាយបានថា ជាគូស្នេហ៍ដ៏ស័ក្តិសម និងរកស៊ីស្មើដៃគ្នាល្អណាស់ ដោយប្ដីជាពិធីករ រីឯភរិយា ក៏ធ្លាប់ជាពិធីការិនីមួយរូប ដែលមានទេពកោសល្យផ្នែកនិយាយ ប៉ុន្តែមួយរយៈចុងក្រោយនេះ ផ្អាកពីវិស័យសិល្បៈ ដោយយកពេលវេលា យកចិត្តទុកដាក់ទៅលើការរកស៊ី បើកហាងមានឈ្មោះ «Socheat Salon & School TK» យ៉ាងធំ។

គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបការជាមួយគ្នា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយបើគិតមកដល់ពេលនេះ គឺមានរយៈពេល ៤ឆ្នាំមកហើយ។ ទោះបីជាពិធីការិនី គង់ សុជាតិ និងពិធីករ ជា វិបុល បានរៀបអាពាហ៍ពិពាហ៍អស់ជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍ដ៏ផ្អែមល្ហែម ដែលមើលទៅ មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ ព្រមទាំងមានកូនស្រីម្នាក់ជាចំណងដៃ ឈ្មោះថា «ជា សុជាតិនារី ហៅ ដូរី» ទៀតផង៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>

Source www.khmertalking.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/9335
គង់ សុជាតិ អរគុណ​ចំពោះ​ទឹកចិត្ត​ស្វាមី ដែល​ឆ្លៀត​ពេល​ពី​ការងារ នៅ​ជ... | Ecency