ពិតជាភ្ញាក់ផ្អើលក្រោយពេលថ្ងៃរៀបការ និងទីតាំងនៃការប្រារព្វពិធីមង្គលការ របស់តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុគន្ធ និសា ត្រូវបានបញ្ជាក់។ តារាចម្រៀងរូបនេះ នឹងចូលរោងការជាផ្លូវការហើយ ជាមួយអាណិកជនសម្បូរទ្រព្យម្នាក់ នៅថ្ងៃឆ្លងឆ្នាំ២០១៧នេះ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភូកេត្រា។
<figure>
</figure>
ការប្រកាសនេះធ្វើឡើង ក្រោយផ្ទុះពាក្យចចាមអារ៉ាមថា នាងភ្ជាប់ស្នេហ៍ជាមួយ នឹងលោកផ្កាយ ៣ ដែលជា ឪពុករបស់កូនក្រុមនាងកន្លងមក។ តារាចម្រៀង សុគន្ធ និសា បានសារភាពថា នឹងចូលរោងការនៅចុងឆ្នាំនេះ ប៉ុន្តែបុរសដែលជាគូអនាគត តារាស្រីស្រគត់ស្រគុំរូបនេះ ជាអ្នកណានោះទេ។ ទោះជាយ៉ាងណាតាមការទម្លាយ របស់អ្នកសិល្បៈម្នាក់ បានលើកឡើងថា នាងនឹងរៀបការជាមួយលោក សាំ បា ដែលជាអាណិកជន នៅសហរដ្ឋអាមេរិក និងជាម្ចាស់ភាគហ៊ុន ក្រុមហ៊ុន Manulife នៅកម្ពុជា។
ប្រភពបន្តថា ហេតុផលនៃការចូលរោងការ ព្រោះតែតារាស្រីរូបនេះ មានវ័យកាន់តែច្រើន ក៏ស្របពេលដែលអតីតគូស្នេហ៍គឺលោក សុខ ជំនោរ ចូលរោងការជាមួយនារីម្នាក់ កាលពីថ្មីៗនេះផងដែរ។ ប្រភពបន្តថា សុគន្ធ និសា នឹងរៀបការថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧នេះ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែលភូកិត្រា ដែលការចំណាយ គឺមិនធម្មតានោះដែរ។
ប្រភពលើកឡើងដែរថា នឹងមានភ្ញៀវជាអ្នកមានមុខមាត់ និងអ្នកសិល្បៈជាច្រើន ចូលរួមព្រោះតែអនាគតស្វាមីនាង មានទំនាក់ទំនងខ្លាំងជាមួយអ្នកជំនួញធំៗ ក្នុងស្រុក ហើយសុគន្ធ និសា ក៏រាប់អានអ្នកសិល្បៈច្រើន គួរសមផងដែរ។ មានការលើកឡើងដែរថា សុគន្ធ និសា នឹងនៅតែបន្តការងារសិល្បៈដដែល ហើយក៏មានការលើកទឹកចិត្ត ពីអនាគតស្វាមីនាងដែរ។
ការប្រកាសគម្រោងរៀបការរបស់នាង ក៏កើតមានឡើងទន្ទឹមគ្នា នឹងដំណឹងចូលរោងការរបស់តារាចម្រៀងស្រី រួមដំបូល កញ្ញា ឱក សុគន្ធកញ្ញា ផងដែរ។ នាងចង់ចាប់ផ្តើមជីវិត គ្រួសារមួយក្រោយពីជំពប់ស្នេហ៍ បុរសអាណិកជនខាងលើជាយូមកហើយដែរ៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/6544