This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ឌីជេក្តិប ស្តីបន្ទោសខ្លួនឯងថា ចោលម្សៀត ពេលទម្លាយមុខប្រពន្ធកូន!

Words
71
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ កាលពីថ្មីៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាចម្រៀងរ៉េប ឌីជេ ក្តិប បានប្រកាសថា ខ្លួនបានក្លាយជាឪពុកគេហើយ ទាំងពីមុនមក រូបលោក មិនដែលបង្ហាញ ពីមុខមាត់ភរិយារបស់លោក សូម្បីតែបន្តិច។

ចំពោះដំណឹងមួយនេះ បានធ្វើឲ្យ មហាជន មានការស្រឡាំងកាំង ដោយមិនចង់ជឿថា រូបលោក មានក្រុមគ្រួសារនឹងគេ ដ៏មានសុភមង្គលយ៉ាងនេះ។

ប៉ុន្តែក្នុងនោះ ឌីជេ ក្តិប ក៏បានបញ្ចេញទាំងសារសប្បាយចិត្តផង និងស្តីបន្ទោសខ្លួនឯងផង ដែលគិតថា ខ្លួនមិនសាកសមជាឪពុកល្អ ដោយលោកបានសរសេរថា៖

«សំណាង ឦសាន" គឺជាកូនប្រុសរបស់អ្នកម្ដាយ ដ៏មានគុណ "គួន បូរ៉ាន់" ដែលត្រូវជាភរិយាដ៏កម្សត់ អត់ខាន់ស្លារបស់បុរសចោលម្សៀតគ្មានប្រយោជន៍ "ចាន់ សំណាង"។ លោកបន្តថា «តែទោះជាយ៉ាងណា ក៏ប៉ានៅតែអរគុណម៉ាក់របស់ កូនដែលបានលះបង់គ្រប់យ៉ាង ចូលមករស់នៅរួមជីវិតគូ ជាមួយប៉ា ទាំងដឹងថាប៉ាគ្មានអ្វីទាំងអស់ក្រៅពីសម្បកខ្លួន។ ពិសេសគឺអរគុណកូនតែម្ដង ដែលចូលមក ផ្លាស់ប្ដូរផ្នត់គំនិតដ៏ឆ្គួតលីលារបស់ប៉ាចេញផង»។

សូមចូលរួមត្រេកអរផង ដែលពេលនេះ ឌីជេ ក្តិប បានក្លាយជា ប៉ាប៉ាគេហើយ៕
<figure>
<figcaption>ប្រពន្ធ របស់ ឌីជេក្តិប</figcaption></figure>
<figure>
<figcaption>ប្រពន្ធកូន របស់ឌីជេក្តិប</figcaption></figure>
<figure>
<figcaption>កូន របស់ឌីជេក្តិប</figcaption></figure>
<figure>
<figcaption>ប្រពន្ធរបស់ឌីជេក្តិប</figcaption></figure>

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/6300
ឌីជេក្តិប ស្តីបន្ទោសខ្លួនឯងថា ចោលម្សៀត ពេលទម្លាយមុខប្រពន្ធកូន! | Ecency