ភ្នំពេញ៖ តារាចម្រៀងប្រុស សម្លេងស្អក ប្រចាំផលិតកម្មថោន លោក ខេម ហាក់ទទួលបាន ការគាំទ្រពីទស្សនិកជនខ្មែរ នៅក្រៅប្រទេសជាច្រើន ព្រោះយើងសង្កេត ឃើញថាលោកតែងតែ ចេញទៅសម្តែង នៅក្រៅប្រទេសជាញឹកញាប់ ។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកខេម ទើបតែបញ្ជប់ ការសម្តែងរបស់លោក ពីប្រទេស អូស្រ្តាលី និង ញូវហ្សេលេន ហើយលោកក៍បានត្រលប់មកដល់ ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព។
ស្របពេលជាមួយគ្នានេះ លោកខេម បានបង្ហោះសារមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅពេលដែលលោកបានឃើញ ប្រជាពលរដ្ឋយើងនាំគ្នាជិះនៅលើដំបូលទ្បាន។ លោកបានបញ្ចេញអារម្មណ៍ មិនសប្បាយចិត្តពេលដែល ឃើញហេតុការណ៍ដូច្នេះ ព្រោះលោក បារម្មណ៍ពីសុវត្ថិភាពរបស់ពួកគាត់ ដែលហ៊ានប្រថុយជីវិតជិះបែបនេះ ។ លោកបានបន្ថែមទៀតថា លោកក៍ធ្លាប់ជិះ លើដំបូលទ្បានឈ្នួលរបៀបនេះដែរ ព្រោះតែពេលនោះលោក មិនដែលខ្វល់ និងមើលស្រាលអាយុជីវិតរបស់ខ្លួន ។
ទាំងនេះគឺជាការខ្វល់ខ្វាយមួយ របស់តារារូបនេះ ដែលបងប្អូនមួយចំនួន គួរតែពិចារណា និង គិតគូពីសុវត្ថិភាពរបស់ខ្លួន មុនពេលប្រថុយជីវិត ជិះលើដំបូលរបៀបនេះ ទោះបីវាមានតំលៃថោក ក៍ដោយ៕
នេះជាសាររបស់លោក ខេម៖
<figure>
<figcaption>សារដែលលោកបានបង្ហោះ</figcaption></figure>
<figure>
<figcaption>លោក ខេម</figcaption></figure>
<figure>
<figcaption>លោក ខេម</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/4032