This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

លោក ប្រាក់ សុវណ្ណារ៉ា ប្រាប់មូលហេតុចាញ់ហ្សកដានី ១-០ ខណៈជើងទី១ ចាញ់ ៧-០

Words
111
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមភ្ញៀវហ្សកដានី ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កាលពីយប់មិញក្ដី ប៉ុន្ដែគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា និងកីឡាករ បានសប្បាយចិត្ដ និងទទួលយកនូវលទ្ធផលនេះ ទោះជាការបរាជ័យក៏ដោយ ព្រោះលោកយល់ថា កម្រិតសមត្ថភាពកម្ពុជា នៅចាញ់ប្រៀបក្រុមជើងខ្លាំងហ្សកដានីនៅឡើយ ។ នេះបើតាមការលើក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតពេញម៉ោងភ្លាមៗ ។

ជាមួយគ្នានោះ លោក ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់ពីមូលហេតុ ដែលការបរាជ័យជើងទី១ និងជើងទី២ កម្ពុជារបូតគ្រាប់បាល់ខុសគ្នាផងដែរ ត្បិតជើងទី១ កម្ពុជា បានចាញ់ហ្សកដានីដល់ទៅ ៧-០ ក្រោមការដឹកនាំដោយគ្រូបង្វឹកប្រេស៊ីលលោក Leonardo Vitorino ។ អតីតគ្រូបង្វឹកបឹងកេតលោក ប្រាក់ សុវណ្ណារ៉ា បាននិយាយថា ជើងទី២ លោកបានសម្រេចិត្តលេងការពារច្រើន ព្រោះលោកបានប្រៀបធៀបសមត្ថភាពកីឡាករកម្ពុជា និងហ្សកដានី គឺខុសគ្នា មិនអាចប្រយុទ្ធច្រើនបានទេ ។

«ពេលខ្លះបើយើងលេងវ៉ៃទៅវ៉ៃមក អាចនឹងមានរបួសធ្ងន់ ព្រោះយើងដឹងហើយ កាលពីជើងទី១ ដោយសារយើងលេងវ៉ៃទៅវ៉ៃមក ទើបធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ ៧-០ ។ ចឹងមានតែការសម្រេចចិត្តមួយទេ គឺការលេងការពារច្រើន…។ ដូចខ្ញុំនិយាយពីមុនមកហើយ បើយើងប្រៀបធៀប ៤ចំណុច(បច្ចេកទេស កលល្បិច ចិត្តសាស្ដ្រ និងកម្លាំង) ចំណុចណាក៏គេលើយើងដែរ…។ ជាការពិតបើយើងលេងអញ្ចឹងវាមិនល្អមើលទេ ហើយខ្ញុំសង្ឃឹមបងប្អូនប្រជាពលរដ្ឋ នឹងយល់ពីអ្វីយើងកំពុងធ្វើ» ។ សម្ដីលោក ប្រាក់ សុវណ្ណារ៉ា ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួត និងរបូត ៣ពិន្ទុយប់មិញ ក្រុមគោព្រៃកម្ពុជា បានអស់ឱកាសស្វែងរកកៅអីវគ្គបន្ដដោយស្វ័យប្រវត្តិតែម្ដង ត្បិតសល់មួយប្រកួតក្នុងដៃក៏ដោយ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ១ និងចាញ់ ៤ គ្រាដែលហ្សកដានី និងវៀតណាម បានកក់កៅអីជុំផ្ដាច់ព្រ័ត្រនៅអារ៉ាប់រួម ដោយស្វ័យប្រវត្តិ ជាមួយនឹងលទ្ធផលហ្សកដានី ឈរកំពូលតារាងពូលC មាន ១១ពិន្ទុ ខណៈវៀតណាមឈរលេខ២ មាន ៩ពិន្ទុ៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/6520

លោក ប្រាក់ សុវណ្ណារ៉ា ប្រាប់មូលហេតុចាញ់ហ្សកដានី ១-០ ខណៈជើងទី១ ចាញ់ ... | Ecency